The Scheme of Beauty


The Scheme of Beauty (Meiren Xinji 美人心計) គឺជារឿងភាគចិនមួយដែលកំពុងបញ្ចាំងនៅ PPCTV ពេលល្ងាច ប្រហែលជាម៉ោង ១៩ ទៅ, ហើយខ្ញុំក៏កំពុងតាមដានដែរ ។ រឿងនេះ គឺដកស្រង់ចេញពីប្រវត្តិសាស្រ្តចិន នៅសម័យនគរហាន, ដែលនិយាយអំពីជីវិតរបស់ Empress Dou (ខ្ជិលបកខ្មែរណាស់) ដែលមានប្រវត្តិមកពីកសិករក្រីក្រ ហើយបានឡើងក្លាយជា ព្រះមហាក្សត្រីយានី ដ៏មានឥទ្ធិពល ។ គុណសម្បត្តិរបស់ព្រះនាង គឺគាត់បានជួយអោយការគ្រប់គ្រងរបស់ព្រះស្វាមីរបស់គាត់គឺ Emperor Wen និងរាជបុត្ររបស់ព្រះនាងគឺ Emperor Jing មានប្រសិទ្ធិភាពប្រកបដោយអំណាច ។ ព្រះនាងត្រូវបានចាត់ទុកជា និមិត្តរូបមួយរបស់ស្រ្តី (ដំបូងគេ) ក្នុងប្រវត្តិសាស្រ្តចិន ហើយក៏ឧស្សាហ៍មានការថតរឿងស្តីពីជីវិតរបស់ព្រះនាងដែរ ។

ក្នុងរឿងភាគនេះ តួអង្គរបស់ព្រះនាង គឺសម្តែងដោយ Ruby Lin ដែលជាតួ​ឯកស្រីជើងចាស់ (មិនមែនចាស់ក្បាលទេ គឺចាស់បទពិសោធន៍) ដែលមានភាពប៉ិនប្រសព្វក្នុងការសំដែង ។ រឿងនេះចំណាយថវិកាថតក៏អស់ច្រើនដែរ គឺជាង ៧ លានដុល្លា សហរដ្ឋអាមេរិក​ ព្រោះតែការចំណាយលើសំលៀកបំពាក់ និងឆាកជាពិសេស ។ តាមខ្ញុំពិនិត្យមើល គឹពិតជាល្អរបស់គេមែន ព្រោះការ ស្លៀកពាក់មិនរញ៉េរញ៉ៃ តែមានរបៀបរៀបរយ និងត្រឹមត្រូវតាមការស្រាវជ្រាវក្នុងប្រវត្តិសាស្រ្ត ។

សំរាប់ប្រវត្តិសាស្រ្តរបស់ចិន នៅម្តុំសម័យនគរហាននោះ គឺជាចំនុចដែលទាក់ទាញការថតជារឿងភាគជាច្រើន ព្រោះតែភាពអស្ចារ្យ និងបត់បែនរបស់វា ។​ យើងសង្កេតឃើញព្រឹត្តិការណធំៗ ជាច្រើនដូចជា៖ សង្រ្គាម ឈូ ហាន, សង្រ្គាមរវាងត្រកូលលី​ និងលីវ, និងសង្រ្គាមសាមកុក ។ រឿងដែលថតអំពីព្រឹត្តិការណ៍ទាំងអស់នេះ គឺចំណាយថវិកាច្រើនណាស់ ព្រោះដើម្បីអោយសមហ្នឹងភាព ល្បីល្បាញរបស់វា ។ ខ្ញុំកំពុងរង់ចាំទស្សនារឿងភាគថ្មីរបស់សាមកុក ព្រោះអានពង្សាវតាសាមកុក និងមើលរឿងចាស់ៗអស់ហើយ ចង់ឃើញអាថ្មីខ្លះ ។ បើបងប្អូនណាមានពត៌មានទាក់ទងហ្នឹងរឿងសាមកុកថ្មី សូមចែកគ្នាផង ។​ សូមអរគុណ​

7 thoughts on “The Scheme of Beauty

  1. ចង់download បទចំរៀងនៅក្នុងរឿងព្រះនាងពូយ៉ាហ្នឹងណាស់ តើបងអាចuploadបទទាំងហ្នឹងបានទេ? please…………………………………..

    1. ចាំបងរកអោយណា។

      អូ, និយាយចឹង, រូបនេះមកពីរឿងផ្សេងទេ ។ “ល្បិចកលស្រីស្អាត” ល្អមើលដូចគ្នា

  2. Ruby Lin in sad movie Sound of colors i could cry she act blind i watched it since i grade 7 now i student year 2 hery

Leave a comment