អត្ថន័យឈ្មោះខែតាមសុរិយគតិ


សួស្តីមិត្តទាំងឡាយ និងបងប្អូនអ្នកអានប្លុកទាំងអស់

ជាច្រើនឆ្នាំហើយដែលខ្ញុុំបានឃ្លាតឆ្ងាយពីការងារនៅលើប្លុកនេះ ជាហេតុធ្វើការចំណេះដឹងក៏ដូចជាប្រាជ្ញារបស់ខ្ញុំមានការថយចុះយ៉ាងខ្លាំង។ ដោយហេតុនេះហើយ, ខ្ញុុំតែងតែខិតខំធ្វើយ៉ាងណាដើម្បីទាញខ្លួនឲ្យចូលមកកាន់ការប្រើប្រាស់ប្លុកសារជាថ្មី។

ថ្ងៃនេះ ខ្ញុំសូមលើកយកការបកស្រាយនូវរបាប់ឈ្មោះខែនិងរាសីតាមសុរិយគតិ។ តាំងពីដើមមក, ខ្ញុំតែងតែមានចម្ងល់មួយថា តើឈ្មោះរបស់ខែ តាមភាសាខ្មែរយើងសព្វថ្ងៃ មានប្រភពមកពីណា និងមានអត្ថន័យដូចម្តេចខ្លះ? ខ្ញុំបានធ្វើការស្រាវជ្រាវខ្លះៗ តាមរយៈវចនានុក្រមសម្តេចជូន ណាត ដែលជាហេតុធ្វើឲ្យខ្ញុំយល់បានអំពីដំណើររឿងខ្លះៗ។ ពីដើមមក, ខ្មែរយើងប្រើប្រាស់ចន្ទគតិក្នុងការរាប់ថ្ងៃខែ (ខែបុស្ស មាឃ ផល្គុន…)។ ក្រោយមក អាណានិគមបារាំងក៏បានមកដល់ និងបានជះឥទ្ធិពលមកលើវប្បធម៌ខ្មែរ។ ត្រង់ចំនុចនេះហើយ ដែលខ្មែរយើងចាប់ផ្តើមប្រើប្រាស់​ ការរាប់ថ្ងៃខែតាមសុរិយគតិ។ ខ្ញុំមិនហ៊ានអះអាងថាអ្នកណាជាអ្នកជ្រើសរើសឈ្មោះសម្រាប់ខែតាមសុរិយគតិនេះទេ ប៉ុន្តែគឺការដាក់ឈ្មោះនេះ គឺធ្វើ​តម្រូវតាមរាសីរបស់លោកខាងលិច។ ដើម្បីឲ្យកាន់តែយល់ច្បាស់ សូមពិនិត្យមើលតារាងខាងក្រោមទាំងអស់គ្នា៖

Month&Zodiac

តាមរយៈតារាងនេះ យើងអាចឃើញថា ឈ្មោះខែនិងរាសីគឺវាស៊ីចង្វាក់គ្នា ហើយកាលពីសម័យនោះ គឺបុព្វបុរសយើងសម្រេចយកពាក្យទាំងនេះ មកតំណាងឲ្យឈ្មោះខែ។ (មុននោះ, គេហៅថា ខែមួយ ខែពីរ …)​។ សូមបញ្ជាក់ថា ការដាក់ឈ្មោះនេះ គឺយកភាសាសំស្រ្កឹតមកប្រើ។

ការដែលខ្ញុំលើកយកប្រធានបទនេះមកបង្ហាញ ក្នុងគោលបំណងចង់ទាក់ទាញចំណាប់អារម្មណ៍កូនខ្មែរទាំងឡាយ ឲ្យយល់អំពីអត្ថន័យ​​នៃ​ឈ្មោះ​ខែរបស់​យើងឲ្យបានច្បាស់។ សង្ឃឹមថាយើងនឹងអាចយល់ដឹងបន្ថែមពីវប្បធម៌របស់យើង។

សូមអរគុណ

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s