សកម្មភាពចុះចែកអំណោយនៅទីលានចាក់សំរាមជើងឯក


ថ្ងៃនេះ ក្រុមការងាររបស់ Power Six Group បានចុះទៅធ្វើការចែកអំណោយដល់បងប្អូនដែលជា អ្នករើសសំរាមនៅទីលាន កាកសំណល់ជីវសាស្រ្តជើងឯក ដោយការចែកអំណោយនេះ ជាការបរិច្ចាគមិនផ្លូវការ និងធ្វើការចែកអោយនៅខាងក្រៅបរិវេណ​របស់ ទីលាន ។ ការចែកអំណោយប្រព្រឹត្តទៅពីម៉ោង ១០ ដល់​ម៉ោង ១១ ព្រឹក ។

អំណោយដែលបានយកទៅចែកជូនមាន ខោអាវចាស់ៗ ស្រោមដៃ ស្បែកជើង ថ្នាំពេទ្យ ក្រមា ឈើគូស មីកញ្ចប់ និងសំភារៈមួយចំនួន ទៀត ។ គំរោងនេះផ្តួចផ្តើមដោយលោកស៊ីវ មុន្នីរ័ត្ន ដែលជាខ្មែរអណិកជនមកពីប្រទេសអាមេរិក និងជាសមាជិកសំខាន់របស់ក្រុម PS Group ។ យើងបានធ្វើការចែកជូនដល់អ្នករើសសំរាមចំនួន ២០០ នាក់ ។

នេះជាលើកទីពីរហើយដែលលោកបានរៀបចំកម្មវិធីសប្បុរសធម៌បែបនេះ ហើយគាត់ក៏គិតថាហ្នឹងមានគំរោងបន្ថែមនាពេលក្រោយ ។

រូបថតសកម្មភាពចែកអំណោយ​៖

The PS Group

Giving ouy

RAMBO

Let's go

Testing

Unnoticed

Give me your hand

Queue please

That's rite

We are here for you

Gratitude

Take this

Get ur number

Here you are

We're coming

Your turn will come

No more

Finally

One thought on “សកម្មភាពចុះចែកអំណោយនៅទីលានចាក់សំរាមជើងឯក

Leave a comment