ពិធីជួបជុំសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិរួមជំនាន់


កាលពីថ្ងៃអាទិត្យទី ២៧​ ខែមិថុនា ឆ្នាំ២០១០ កន្លងទៅនេះ នៅភោជនីយដ្ឋាន “ដាមួ” មានកម្មវិធីដ៏ធំមួយ គឺជាការជួបជុំសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិរួមជំនាន់ ដែលប្រព្រឹត្តទៅចាប់ពីម៉ោង ១១ ព្រឹក ដល់ម៉ោង ៤ ៣០ នាទីល្ងាច ។

Photobucket

កម្មវិធីនេះ ត្រូវបានគ្រោងទុកតាំងពីខែមិនា ឆ្នាំ ២០១០ និងរៀបចំដោយក្រុមការងាររបស់ Power Six Group ។ ការបង្កើតនូវកម្មវិធីនេះ ឡើងគឺមានគោលបំណងអោយសិស្ស និងអតីតសិស្សរបស់វិទ្យាល័យព្រះស៊ីសុវត្ថិ មកពីជំនាន់ផ្សេងៗ មានឳកាស បានជួបជុំ និងចែករំលែកនូវអនុស្សាវរីយ៍ ព្រមទាំងការសប្បាយ ដើម្បីរឹតចំណងមិត្តភាពរវាងសិស្សគ្រប់ជំនាន់ អោយកាន់ តែរឹងមាំឡើង ។ ពួកយើងបានចូលរួមវិភាគទានម្នាក់ ៥ ដុល្លា ។

ក្រុមការងារបានមកដល់ទីកន្លែងប្រារព្ធពិធីនៅម៉ោង ៩ ព្រឹក ដើម្បីធ្វើការរៀបចំទីកន្លែងអោយបានសមរម្យ និងចាត់ចែងការងារដែលសំខាន់ៗ ។

Photobucket
Photobucket
Photobucket
Photobucket
Photobucket
Photobucket
Photobucket

ប្រហែលជាម៉ោង​ ១១ អ្នកដែលត្រូវចូលរួមក្នុងកម្មវិធីក៏បានចាប់ផ្តើមអញ្ញើញមកដល់ទីកន្លែង ។ ពួកគេត្រូវបានតំរូវអោយទៅចុះ ឈ្មោះ បង់វិភាគទាន ដើម្បីប្តូរយកសន្លឹកឆ្នោត សំរាប់កម្មវិធីចាប់ឆ្នោតផ្សងសំណាង ។ ម្យ៉ាងទៀត អ្នកទាំងអស់គ្នាក៏តំរូវអោយចុះ ហត្ថលេខាលើផ្ទាំងពណ៌លឿងមួយដើម្បីទុកជាសញ្ញានៃការជួបជុំគ្នា ។ នៅក្នុងពិធីនេះ មានសិស្សប្រហែលជា ៥ ទៅ ៦ ជំនាន់បានមកជួបជុំ ដោយមានដូចជា ជំនាន់ ២០០៣, ២០០៥,​ ២០០៧, ២០០៨, ២០០៩ និង​​ ២០១០ ។ ភាគច្រើនគឺជាសិស្សថ្នាក់ខ្មែរ ។

Photobucket
Photobucket
Photobucket
Photobucket
Photobucket

បន្ទាប់មក គឺជាការបើកកម្មវិធី ។ ដំបូងគឺជាការនិយាយបើកកម្មវិធីដោយរូបខ្ញុំបាទ និងបន្តដោយការនិយាយរបស់ប្រធានសម្ព័ន្ធ PS Group គឺលោកដូរ៉ង់ ។ ពួកយើងបានជ្រើសរើសយកតំណាងប្រចាំក្រុមនិមួយៗ ឡើងមកធ្វើការណែនាំខ្លួន ។ បន្ទាប់មកទៀត គឺពួកយើងបាននាំគ្នាច្រៀងបទ “ប្រជុំគ្នា” ទាំងអស់គ្នាដើម្បីបើកកម្មវិធីជាផ្លូវការ ។

Photobucket

ហើយកម្មវិធីដំបូងគឺ “កម្មវិធី ញ៉ាំអីអី” ។

Photobucket
Photobucket
Photobucket
Photobucket

កម្មវិធីបន្ទាប់គឺជាកម្មវិធីមួយដែលមិនធ្លាប់មានពីមុនមកនៅប្រទេសកម្ពុជា នោះគឺកម្មវិធី “PS Group Idol” ។ បាទនេះគឺជាកម្មវិធី ប្រឡងចំរៀងមួយ ដែលមិនមែនពិសោធន៍លើសមត្ថភាពច្រៀងប៉ុន្មានទេ គឺពិសោធន៍លើភាពអត់ធន់ ដោយសារតែបេក្ខជនត្រូវឈរ អោយគណៈកម្មការដ៏មានវោហារចំនួនបីនាក់ គឺលោក ដូរ៉ង់, កញ្ញាសុភាព និងលោកសំណាង ធ្វើការរិះគន់ (ឬឌឺ) ដោយមិនអោយ ធ្វើមុខស្រពោន ពោលគឺត្រូវញញឹមជាប់ជានិច្ច ។

Photobucket
Photobucket
Photobucket
Photobucket
Photobucket

ចំនែករង្វាន់សំរាប់ការប្រលងនេះវិញគឺជាពានរង្វាន់ដ៏ស្រស់ស្អាត បូកហ្នឹងថវិកាចំនួន ៥០,០០០ រៀល ។ អ្នកលេខពីរបាន​ ២០,០០០ រៀល ។ លទ្ធផលគឺសំរេចតាមការបោះឆ្នោតពីអ្នកចូលរួមផ្សេងទៀត ។ ចំនែកឫរង្វាន់សំរាប់ការចាប់ឆ្នោតផ្សងសំណាងវិញក៏មានសន្ធឹកសន្ធាប់ដែរ ។

Photobucket
Photobucket
Photobucket

ការជួបជុំគ្នានេះ ថ្វីត្បិតតែ​ មានរយៈពេលខ្លី តែពួកយើងទាំងអស់គ្នា បានសំរេចនូវតំលៃមួយដែលនឹងឋិតនៅជានិរន្ត នោះគឺ សាមគ្គីភាព ។ ម្យ៉ាងទៀត បើសិនជាគ្មានការចូលរួមពីសំណាក់មិត្តរួមវិទ្យាល័យទាំងអស់ទេ នោះកម្មវិធីនេះ គឺប្រាកដជាមានភាព សោះកក្រោះ ។ ដូចនេះ ខ្ញុំសង្ឃឹមថា មិត្តរួមជាតិទាំងឡាយ ហ្នឹងយល់ដឹងពីសារៈសំខាន់នៃពេលវេលា ព្រោះថា បើយើងប្រើប្រាស់ វាបានត្រឹមត្រូវ វាហ្នឹងនាំអោយយើងទាំងអស់គ្នារីកចំរើន ។ តែបើយើងខ្ជះខ្ជាយវាវិញនោះ ប្រាកដជាធ្វើអោយយើងអន្តរាយហើយ ។

ក្នុងការរៀបចំកម្មវិធីនេះ​ ខ្ញុំចំណាយពេល ៣ ខែដើម្បីរៀបចំកម្មវិធី និងគោលការណ៍មួយចំនួនដើម្បីគ្រប់គ្រង ។ ទោះបីជាអ្នកខ្លះ គិតថាខ្ញុំកំពុងចំណាយពេលឥតប្រយោជន៍​ តែសំរាប់រូបខ្ញុំ អោយតែអាចធ្វើអោយអ្នកទាំងអស់គ្នា បានចូលរួមសប្បាយនោះ ខ្ញុំពេញចិត្តណាស់ទៅហើយ ។ ថ្ងៃនោះ ខ្ញុំ និងមិត្តរួមក្រុម PS Group ខ្ញុំបានសហការណ៍គ្នាយ៉ាងពេញទំហឹង និងដោយចិត្តថ្លើម តែមួយ ដែលធ្វើអោយការគ្រប់គ្រងកម្មវិធីនេះ កាន់តែប្រសើរឡើង ។ ទោះជាមានបញ្ហាបន្តិចបន្តួច ក៏វាសរអោយឃើញថា ពួកយើងនៅតែត្រូវការគ្នា ដើម្បីកែតំរូវគ្នាទៅវិញទៅមក ។ នៅពេលដែលយើងរួបរួមគ្នា យើងមិនស្គាល់ភាពនឿយហត់ ឬការ លំបាកអ្វីទេ ព្រោះមិត្តហ្នឹងជួយយើងក្រោកឈរវិញ ។ អ្នកទាំងអស់គ្នាសុទ្ធតែមាន​គុណសម្បត្តិ អ្នកទាំងអស់គ្នាសុទ្ធតែមានចំណែក នៅក្នុងជោគជ័យមួយនេះ ។

ថ្ងៃនេះ យើងទាំងអស់គ្នាបានសាងនូវប្រវត្តិសាស្រ្តមួយ ដែលអ្នកជំនាន់ក្រោយគេហ្នឹងយកមកពិចារណាថា ហេតុអ្វីបានជាយើងត្រូវ​ រួបរួមគ្នា ? ហេតុអ្វីបានជាសុខចិត្តចំណាយពេលវេលាមកចូលរួមក្នុងពិធីអត់បានការមួយ ចុះបើយកពេលទៅដើរលេង ឬធ្វើអ្វីផ្សេង តើវាល្អជាងឬទេ ?

អ្វី ដែលយើងខ្ញុំអាចនិយាយបាន គឹថា “ពួកយើងជឿជាក់” ។

Photobucket
Photobucket
Photobucket
Photobucket
Photobucket
Photobucket
Photobucket
Photobucket
Photobucket
Photobucket

Advertisements

8 thoughts on “ពិធីជួបជុំសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិរួមជំនាន់

  1. មើលទៅពិតជាគួរឲ្យចង់ចូលរួមដល់ហើយ!!!!!!!!!!!១

      1. ខ្ញុំរៀននៅឯសៀមរាបឯនេះទេ! ហើយកាលខ្ញុំរៀននៅវិទ្យាល័យ គឺវិទ្យាល័យអង្គរ។​​ តើស្គាល់ទេ?

      2. អត់ស្គាល់ផង ។ ហេហេ

        បើថ្ងៃណាមានពេល នាំខ្ញុំទៅលេងផង ។

  2. ពេលឃើញជួបជុំគ្នាចឹង ធ្វើអោយញ៉ុម​នឹក​ឃើញ​អនុស្សាវរីយ៍​ចាស់​ៗ​ច្រើន​ណាស់…

    1. ចឹងហើយបានជាពេលដែលបានជួបជុំគ្នាម្តងៗ ត្រូវលេងអោយអស់ដៃណា ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s