ចូលរួមមរណៈទុក្ខរបស់សពលោកពូខ្ញុំ


សពលោកពូរបស់ខ្ញុំគាត់បានចែកឋានកាលពីព្រឹកថ្ងៃសុក្រ វេលាម៉ោង ៧ និង ១០ នាទីព្រឹក ក្នុងជន្មាយុ ៥៨ ឆ្នាំ ដោយសារជំងឺមហារីក ពោះវៀន ។ សពគាត់ហ្នឹងយកទៅបញ្ចុះនៅស្រុកកំនើតរបស់គាត់នៅខេត្តកំពតនៅថ្ងៃអង្គារទី ២២ ។

កាលគាត់នៅរស់ គាត់ធ្លាប់បានទំនុកបំរុងខ្ញុំ អោយខ្ញុំបានចូលរៀនភាសាអង់គ្លេស ហើយដោយសារតែគាត់ ទើបជីវភាពគ្រួសារ ខ្ញុំបានធូរធារឡើង ។ សូមអរគុណនូវរាល់ទង្វើល្អដែលលោកពូធ្លាប់ធ្វើមកដល់គ្រួសារក្មួយ ក្មួយហ្នឹងមិនភ្លេចគុណនេះទេ ។ ក្លួយសូមឧទ្ទិសផលបុណ្យទាំងឡាយ អោយជួយថែរក្សាវិញ្ញាណក្ខន្ធលោកពូអោយបានដល់ សុគតិភព ។​

កើតចាស់ឈឺស្លាប់ ផុតទុក្ខរលត់ ចាកឋានលោកា
សូមអស់ព្រះសង្ឃ គ្រប់ក្សត្រទេវតា នាំមគ្គផល្លា
ជូនវិញ្ញាណាក្ខន្ធលោកពូ ។

Advertisements

8 thoughts on “ចូលរួមមរណៈទុក្ខរបស់សពលោកពូខ្ញុំ

  1. សូមជួយចូលរួមសោកស្តាយផងណា!

  2. ខ្ញុំក៏សូមចូលរួមរំលែកទុក្ខផងដែរ។ សូមឲ្យវិញ្ញាណក្ខន្ធលោក 
    ចាប់កំណើតក្នុងទីឧត្តមថ្លៃថ្លា។

  3. ចុំចៃដន្យរឺក៏យ៉ាងម៉េចទេនេះ បងប្អូនខ្ញុំក៏ចែកឋានទៅកាលពីថ្ងៃព្រហស្បតិ៍ដែរ ក្នុងអាយុទើបតែ 23 ឆ្នាំ 😦 គួរអោយសោកស្តាយមែនទែន នាងពិតជានៅក្មេងណាស់

    1. សូមចូលរួមរំលេកមរណៈទុក្ខផង ។ ចុះនាងស្លាប់ដោយសារអីដែរ ?

      1. លឺគ្រូពេទ្យប្រាប់ថា នាងឈឺជំងឺរ៉ាំរ៉ៃ ដំបូងថាឈាមសរស៊ីឈាមក្រហម -​ ទឹកនោមប្រៃ បន្ទាប់មកច្រាលទឹកនោមចូលសួត
        ហ៊ឺ ស្លាប់ទាំងនៅក្មេងណាស់ អាណីតនាងមែនទែន។

  4. ចំពោះបុរសកំជិល៖ ពិតជាគួរអោយអនោចអធ័មមែន ។ សូមចូលរួមសោក ស្តាយផង ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s