កំណាព្យជូនមិត្ត


នឹកគិតរាល់ពេលខ្ញុំនិងមិត្ត                               រាប់អានជិតដិតជាដរាប
ថ្ងៃនេះមានព្រួយទុក្ខលំបាក                            សូមសាកចរចាសំរួលចិត្ត ។
បើអ្នកនិងគេអស់វាសនា                                  កុំនៅតវ៉ាព្រហ្មលិខិត
មិត្តអើយគ្មានទេក្តីសេ្នហ៍ពិត                           ចូរចងចាំគិតពាក្យមួយនេះ ។
យើងជាកូនប្រុសត្រូវហ៊ានទ្រាំ                        បេះដូងខ្ទេចខ្ទាំគេជាន់ជិះ
ទឹកភ្នែករាល់ថ្ងៃស្ទើរជន់លិច                            សូមមិត្តបំភ្លេចស្នេហ៍នេះទៅ ។
ទុកនៅធ្វើអ្វីបើឈឺចាប់                                      សុខចិត្តនៅជាប់ក្នុងរណ្តៅ
បេះដូងធ្លុះធ្លាយកើតដំបៅ                                ទុក្ខនេះសែនជ្រៅក្នុងចិន្តា ។
នេះឬជាមិត្តដែលខ្ញុំស្គាល់                                 ខ្ញុំគិតមិនយល់ខ្វល់ឱរ៉ា
ថ្ងៃមុនអ្នកឆ្លាតប៉ិនវោហា                                   ថ្ងៃនេះវេទនាឥតវិញ្ញាណ ។
លោកាយើងនេះធំទូលាយ                               គ្មានកោះឥតត្រើយដូចសួគ៌ឋាន
សប្បាយគ្រប់ពេលឥតស្រាកស្រាន្ត                រកឈប់ពុំបានក្តីរីករាយ ។
ខ្វះអ្វីនារីស្រស់ល្អឯក                                          មានច្រើនអនេកពេញនាយអាយ
មើលបានរើសបានតាមសប្បាយ                     មិនចេះជិនណាយជឿចុះមិត្ត ។
អវសាននៃខ្ញុំចូលមកដល់                                  ផ្ញើពាក្យតាមខ្យល់នាំន័យពិត
កំណាព្យខ្ញុំតែងដោយសុទ្ធចិត្ត                          សូមមិត្តគួរគិតអាត្មាផង​ ។

សូមផ្ញើជូនទៅដល់មិត្តខ្ញុំម្នាក់ ដែលកំពុងតែជួបបញ្ហាបេះដូង ។ មិត្តអើយ កើតមកជាប្រុស ត្រូវតែហ៊ានឈឺចាប់ កុំយកជីវិតមកចោល ព្រោះរឿងស្នេហា គួររក្សាវា ទុកបូជាជូនប្រទេសជាតិវិញ ។ កូនប្រុសស៊ូស្រក់ឈាម មិនស្រក់ទឹកភ្នែក ។ ខ្ញុំជឿថាមិត្តពិតជាអាចស្វែងរកសុភមង្គលបាន ពិតជាអាចគេចផុតពីក្តីឈឺចាប់នេះបាន ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s