គួរមានកម្មវិធីអ្វីខ្លះ ?


បើសិនជាយើងត្រូវរៀបចំកម្មវិធីជប់លៀងមួយសំរាប់យុវវ័យ ភាគច្រើនជាសិស្សវិទ្យាល័យ និងនិសិ្សត ហើយបើអ្នកចូលរួមអាចមានរហូតដល់ ១០០ នាក់ តើយើងគួររៀបចំកម្មវិធីអ្វីខ្លះ ដើម្បីកុំអោយមនុស្សទាំងនោះ អត់មានអីលេង ?

កម្មវិធីប្រហែលជាចាប់ផ្តើមពីម៉ោង ១១ ព្រឹង ដល់ ៥ ល្ងាច ហើយប្រព្រឹត្តនៅភោជនីយដ្ឋានមួយ ។ តើគួរមានល្បែងអ្វី (មិនមែនល្បែង អបាយមុខ) ដើម្បីកំដរអារម្មណ៍ពូកគេ ?

សូមជួយអោយយោបល់បន្តិច សូមអរគុណ ។

Advertisements

13 thoughts on “គួរមានកម្មវិធីអ្វីខ្លះ ?

    1. ម្យ៉ាងដែរបង, ខ្ញុំបានរៀបចំអោយមានតារាកិត្តិយសពីរបីរូប សំរាប់កំដរ អារម្មណ៍ដែរ​ តែបើអោយប្រលងចំរៀងតែម្តង ប្រហែលជាល្អ ។

  1. ចុះការរៀបចំកម្មវិធីជប់លៀងហ្នឹងក្នុងឱកាលអ្វីដែរទៅ? មនុស្ស១០០នាក់ ក៏មិនមែនជាចំនួនតិចតួចប៉ុន្មានដែរ បើភាគច្រើនជាសិស្ស និស្សិតអីចឹង តាមខ្ញុំ គួរតែរកកម្មវិធីណា ដែលទាក់ទងហ្នឹងល្បែងល្បងប្រាជ្ញាទៅ ល្អជាង ដូចជា ល្បងពាក្យបណ្តៅ សំនួរ…ឯកម្មវិធីរាំច្រៀងនោះ ដាក់វាកម្មវិធីបន្ទាប់បន្សំទៅ hihii

    1. ខ្ញុំពិតជាយល់ស្របណាស់ ។ តែថាពាក្យបណ្តៅ មិនជាបញ្ហាទេ ចុះសំនួរវិញ? ខ្ញុំមិនដឹងថាគួរដាក់ជាសំនួរអ្វីទេ ។

      កម្មវិធីនេះ គឺជាកម្មវិធីជួបជុំសិស្ស និងអតីតសិស្សរបស់វិទ្យាល័យព្រះស៊ីសុវត្ថិ រួមជំនាន់ ។ កំពុងតែប្រមូល ពត៌មានអ្នកចូលរួម មិនហ៊ានបញ្ជាក់ចំនួនទេ ។

    2. សំនួរទូទៅ ទៅបានហើយ hihii 🙂 🙂
      បើមានសិស្ស និស្សិតចូលរួមអីចឹងគួរតែមានថែមកម្មវិធីមួយទៀតហើយ គឺការណែនាំខ្លួនឯង។ ពិសេសបងៗនិស្សិត គាត់ជារលកមុខ​ ពិតជាមានពាក្យពេជន៏ខ្លះៗចង់ណែនាំ និស្សិតជំនាន់ក្រោយ(សិស្ស បច្ចុប្បន្ន) ក្រៅអំពីការសួរសុខទុក្ខគ្នា ដែលជាសិស្សរួមសាលាមិនខាន រួមទាំងការសំរេចចិត្តរបស់គាត់ ហេតុអ្វីគាត់ត្រូវបន្តសិក្សាថ្នាក់មហាវិទ្យាល័យ រឺថ្នាក់ក្រោយឱត្តម និយាយពីផលវិបាកក្នុងការសិក្សារក្នុងជំនាញរបស់ខ្លួន ទីផ្សារ តំរូវការសង្គម…រកអ្នកដែលប៉ិនវោហារស័ព្ទ តែពីរបីនាក់ លើមុខជំនាញទីទៃ…ខ្ញុំគិតថាប្រហែលជាល្អ ព្រោះការជួបជុំគ្នាមួយ ដែលនិយាយពីរឿងអនាគតដ៏មានសង្ឃឹម គឺល្អណាស់ ម៉្យាងអ្នករៀនសូត្រ ដល់តំណាក់កាលហ្នឹង គឺភ័យអរខ្លាំងណាស់(ត្រៀមបញ្ចប់កំរិតវិទ្យាល័យ) ម្នាក់ៗសុទ្ធតែបារម្ភពីជោគវាសនារៀងៗខ្លួន…យើងអាចបង្កើតជាអង្គពិភាគ្សា …. ខ្ញុំចេះតែថាៗទៅទេ 😀 😀 សង្ឃឹមថាបានរួមជាប្រយោជន៏ដល់Denithខ្លះ

      1. សូមអរគុណ លោកបងភារៈ ហើយ ។ យោបល់នេះ ពិតជាល្អណាស់ ។ ជាការត្រឹមត្រូវណាស់ ព្រោះពពួកសិស្សច្បងគួរតែចេញមុខមកបង្ហាញគំរូ ល្អៗ ដល់សិស្សប្អូនៗ ហើយសិស្សប្អូន ដែលនឹងត្រៀមខ្លួនក្លាយជាសិស្ស មហាវិទ្យាល័យប្រាកដជាត្រូវការសិស្សច្បងមកជួយណែនាំ ។

        ខ្ញុំនឹងដាក់កម្មវិធីនេះ ចូលក្នុងរបៀបវារៈ ។ សូមអរគុណច្រើន ។

  2. អាចរកល្បែងផ្សេងៗមកលេងបានដូចជាបញ្ជាទេវត្ត បកចេក។​ ល្បែងទាំអស់ណឹងឃើញមានលេងក្នុងពេលរៀន leadership អីណឹង។

    1. ខ្ញុំគិតថា ល្បែងបញ្ជាទេវត្ត ប្រហែលជាអាចដាក់ចូលក្នុងគំរោងកម្មវិធីធំ ។ តែមិនដឹងល្បែងបកចេកហ្នឹង ខាងអ្នកឯទៀតគេយល់ស្របឬអត់ទេ ។

  3. គួរតែមានការណែនាំខ្លួនម្នាក់ៗផង ដោយសារតែបែកគ្នាយូហើយចឹង។ ហើយបើដឹងថាអ្នកណាធ្វើអីនៅឯណាក៏ល្អ អាចពឹងពាក់គ្នាបានថ្ងែមុខថ្ងែក្រោយ

    1. ខ្ញុំគិតថា គួរបង្កើតជាក្រដាសសរសេរមួយ សំរាប់អ្នកទាំងអស់គ្នាសរសេរ ឈ្មោះ លេខទូរស័ព្ទ ឈ្មោះស្ថាប័ន ។ល។ អ្នកគ្រូគិតម៉េចដែរ ?

  4. អី​ក៏​ចាំ​បាច់​គិត​ច្រើន ល្បែង​ខ្មែរ​មាន​ ម៉ាកាភ្លុស! លោត​អន្ទាក់, ហក់​មឹក, បូត​សណ្ដែក

    1. លេង អាឡូ, ចាប់បានចាំទី, ឈូសស្បែកជើង, បាញ់ឃ្លី អីៗ ហ្នឹងអី ។ ចឹងលោកបងសាមឌី មកចូលរួមដែរមក ចាំខ្ញុំរៀបចំអោយលោកបងឯងលេង ។ ហេហេ

  5. លេង ឆ្កឹះ​សត្វ, គប់កំប៉ុងស្បែកជើង, គប់សី, លោតកៅស៊ូ, បិទពួនស៊ីញ៉េ, បិទពួនគប់កំប៉ុង, លេងប៉ក់…. hehe…. សប្បាយតែទាំងអស់ហ្នឹង។ 😀

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s