ចាប់ពីថ្ងៃនេះទៅ ខ្ញុំលែងជានិស្សិតទៀតហើយ


យប់មិញយល់សប្តិចំឡែក ថាខ្ញុំបានទៅចូលរៀននៅវិទ្យាល័យវិញ ស្រាប់តែថ្ងៃនេះ មិត្តភក្តិប្រាប់ថា លទ្ធផលប្រលងចេញនៅ សកលវិទ្យាល័យភូមិន្ទភ្នំពេញចេញហើយ ក្នុងខ្លួនស្រាប់តែបុកពោះ ។

ពេលទៅដល់ លឺគេជជែកគ្នាថាមានសិស្សធ្លាក់ច្រើនណាស់ ក៏ចាប់ផ្តើមភ័យខ្លាំងឡើង ៗ ។ លឺថា ក្នុងចំណោមសិស្សប្រហែល ៥០០ នាក់ ជាប់តែជាង ៣០០​ នាក់ទេ ធ្លាក់ជាង ១០០ នាក់ឯណោះ ។​ ខ្ញុំបែកញើសជោកខ្នង មុខស្លេក ភ្នែកស្លាំង ហើយខំប្រជ្រៀតចូលមើល លទ្ធផល ។ មុនដំបូងរកឈ្មោះមិនចង់ឃើញ ។ តែមួយសន្ទុះ ស្រាប់តែឃើញឈ្មោះ អារម្មណ៍ក៏ភ័យអរ ខំផ្ទៀងមើលអក្សរ “ជាប់” ឬ “ធ្លាក់” ។

ពេលឃើញច្បាស់ហើយ ចិត្តសប្បាយក្រៃ ព្រោះគេដាក់ថា “ជាប់” ក៏លោតអរតែម្នាក់ឯងនៅទីនោះ ។ មួយស្របក់ក្រោយមក ទើមមិត្តភក្តិមកដល់ ក៏សប្បាយជុំគ្នា ។ បបួលគ្នាចុះឡើង នាំគ្នាទៅញ៉ាំ Pizza អង្គុយឡើងជិត ៣ ម៉ោង នៅតាប៉ែហ្នឹង នាំគ្នា និយាយដើមគ្រូ ៗ។

គិតទៅ ទីបំផុត ចាប់ពីថ្ងៃ ខ្ញុំលែងជានិស្សិតទៀតហើយ ។

សូមអរគុណ លោកគ្រូ អ្នកគ្រូ លោកឪពុកអ្នកម្តាយ មិត្តភក្តិទាំងឡាយ និងអ្នកលក់បាយគ្រប់រូបដែលបានជួយទំនុកបំរុងការ​រៀនសូត្ររបស់ខ្ញុំតាំងពីដើមដល់ចប់ ។​ ខ្ញុំនឹងចងចាំថ្ងៃមួយនេះ ជារៀងរហូត ។

Advertisements

6 thoughts on “ចាប់ពីថ្ងៃនេះទៅ ខ្ញុំលែងជានិស្សិតទៀតហើយ

  1. ចូលរួមអបអរសាទរ។ តែទទឹមនឹងការសប្បាយចិត្ត គឺត្រូវពិបាកចិត្តរឿងរកការងារទៀត។ សំណាងល្អ

    1. សូមអរគុណណា ។ អារឿងការងារវាជារឿងមួយឈឺក្បាល តែពេលនេះ គួរតែសប្បាយសិន ។

  2. អេ បើតាមស្តាប់មើលទៅ លោកដូចជាប្អូនខ្ញុំទេដឹង ពីព្រោះលោកទើបតែ រៀនចប់ ។ 😀 ខ្ញុំរៀនចប់មហាវិទ្យាល័យតាំងពីឆ្នាំ​2004 មកម្លេះ ៕ ខ្ញុំរៀន ចប់ទេសចរណ៍ពី សាកលវិទ្យាល័យជាតិគ្រប់គ្រង ហើយ ពត័មាន វិទ្យាពីសាកលវិទ្យាល័យបៀលប្រាយ ក្នុងឆ្នាំតែមួយ។ ឥលូវខ្ញុំអាយុ 27 ឆ្នាំហើយ លោក​ប្អូន Gik GIk…..

    1. ខ្ញុំទើបអាយុ ២២ ឆ្នាំទេ ។ ហេហ ត្រូវហើយ ខ្ញុំជាប្អូនរបស់លោក ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s