ពិភពមួយតូច


អង្គុយម្នាក់ឯង កណ្តោចកណ្តែង រសាប់រសល់
ពន្លឺច័ន្ទថ្លា គន់គយមិនយល់ ចិត្តសែនអំពល់
ឈឺចាប់ខ្លោចផ្សារ ។
ជិវិតមួយនេះ គ្មានទេពាក្យសុខ មានតែវេទនា
ព្រឹកថ្ងៃល្ងាចយប់ រីងរៃរួញរា ម្នាក់ឯងកំព្រា
គ្មានអ្នកកំដរ ។
មានតែវិញ្ញាណមួយ ចិត្តមួយប្រាណមួយ រស់ទាំងត្រដរ
ដង្ហើមមួយថ្ងៃ ដូរទុក្ខមួយគំនរ អព្វអស់បវរ
បាំងបាត់រស្មី ។
ដូចភពងងឹត ជញ្ជាំងជុំជិត ជ្រកក្រោមលោកិយ
ពិភពមួយតូច ដើមដែនអប្រិយ វាសនាចង្រៃ
អោយអស់សង្ឃឹម ។
តែខ្ញុំទន្ទេញ ក្រោកឡើងប្រឹងវិញ ស្មារតីរឹងប៉ឹង
ឈានជើងទៅមុខ ដើរទាំងញញឹម ថ្ងៃរះសន្សឹម
ចិត្តខំសន្សំ ។
សាងភាពជឿជាក់ លាងការឈឺចាប់ ស្រលះអារម្មណ៍
ជិវិតយើងមួយ ត្រូវចេះថែថម កុំបីចុះញ៉ម
ហ្នឹងព្រហ្មលិខិត ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s