យំកំដរមេឃ Vs 素敵 だね?


素敵 だ ね (Isn’t it Wonderful) គឺជាបទក្នុងឆាករបស់ហ្គេមដ៏ល្បីល្បាញ Final Fantasy X (ដែលខ្ញុំចំណាយពេលជាង ៣០០ ម៉ោងលេងហ្គេមនេះ ហើយនៅមិនទាន់ចប់ទៀត) ហើយខ្ញុំបានស្តាប់បទនេះ កាលពី ៩ ឆ្នាំមុន ហើយក៏នៅតែស្តាប់មកដល់សព្វថ្ងៃ ។
ទើបតែប៉ុន្មានថ្ងៃមុននេះ លឺមានចេញភ្លេងមក ប្លែកៗ ក៏ស្តាប់ទៅដឹងថាជាបទរបស់កញ្ញាឈិត សុវណ្ណបញ្ញា ក្នុងផលិតកម្មហង្សមាស ។
តែខ្ញុំគិតថា បើប្រៀបនឹងចំរៀងដើម គឺខុសគ្នាដាច់ទាំងគុណភាពភ្លេង និងការច្រៀង​ ។ អញ្ចឹងសូមមេត្តាសណ្តាប់បទទាំងពីរដូចតទៅ៖

My play:

Lyrics:
RomajiEnglish Translation

kaze ga yoseta kotoba ni oyoida kokoro (The wind, like a heart that swam in the accumulated words)
kumo ga hakobu ashita ni hazunda koe (The clouds, a voice that was shot into the holding future)

tsuki ga yureru kagami ni furueta kokoro (The moon, a shaking heart in an unsteady mirror)
hoshi ga nagare koboreta yawarakai namida (The stars, gentle tears in an overflowing stream)

suteki da ne (Isn’t it beautiful) (Suteki has many meanings, don’t ask)
futari te wo tori aruketa nara (To walk together in each others hands)
ikitai yo (I do so want to go,)
KIMI no machi ie ude no naka (To your city, your house, into your arms.)

sono mune (That heart,)
karada azuke (held within your body)
yoi ni magire (In those confusing nights)
yumemiru (I dream)

kaze wa tomari kotoba wa yasashii maboroshi (The wind, its halting words are a gentle illusion)
kumo wa yabure ashita wa tooku no koe (The clouds, the broken future like a distant voice
)

tsuki ga nijimu kagami wo nagareta kokoro (The moon, a heart flowing in the clouded mirror)
hoshi ga yurete koboreta kakusenai namida (The stars, broken and swaying, like tears unable to be hidden.)

suteki da ne (Isn’t it beautiful, )
futari te wo tori aruketa nara (To walk together in each others hands)
ikitai yo (I do so want to go,)
KIMI no machi ie ude no naka (To your city, your house, into your arms.)

sono kao (That face,)
sotto furete (A soft touch,)
asa ni tokeru (Dissolving into morning,)
yumemiru (I dream.)

Advertisements

9 thoughts on “យំកំដរមេឃ Vs 素敵 だね?

  1. វាជាទំលាប់អាក្រក់របស់អ្នកនិពន្ធខ្មែរយើងដែលអសមត្ថភាព ហើយបែរជាបង្កើតមោទនភាពខ្លួនឯងដោយអត់ខ្មាសអៀនតាមរយៈការបកប្រែចំរៀងគេ យកលំនាំតាមគេយកមកច្រៀង។ ហើយវារិតតែអាម៉ាស់នៅពេលដែលមានមតិរិះគន់ថា មិនល្អដូចច្បាប់ដើមរបស់គេ។​ អ្នកនិពន្ធនិងអ្នកចំរៀងទាំងនោះកំពុងសាងកេរ្ត៍ឈ្មោះលើភាពអាម៉ាស់របស់ពួកគេ​ និង នាំមកនូវភាពអាម៉ាស់ដល់ប្រទេសជាតិនៅពេលដែលពួកបរេទសប្តឹងផ្តល់ រឺ រិះគន់ដូចករណីក្រុម Wonder Girls ។ អ្នកស្តាប់ភាគច្រើននាសម័យនេះ បើរាងចំណាស់គឺស្តាប់បទពីដើម បើយុវវ័យគឺស្តាប់បទបរទេសតែម្តង។
    នេះជាគំនិតរបស់ខ្ញំតែប៉ុណ្ណោះ បើប៉ះពាល់ដល់ភាគីណាសូមអភ័យទោស ព្រោះនេះជាការបញ្ចេញគំនិតនិងយោបល់របស់ខ្ញុំ។

    1. ប្អូននិយាយនេះ ត្រូវហើយ ។ ម្យ៉ាងត្រូវតែមានការជឿជាក់លើការនិយាយរបស់ខ្លួនឯង ។

      បងក៏មានគំនិតដូចប្អូនដែរ ហើយសព្វថ្ងៃនេះ ភាគច្រើនបងស្តាប់តែបទជប៉ុនទេ ។

      1. និយាយត្រូវ ខ្មែរឥឡូវអន់មែន! ចម្លងបទគេហើយ នៅតែធ្វើមិនឱ្យពីរោះដូចគេ… តែកុំភ្លេចប្រៀបធៀបសេដ្ឋកិច្ចជប៉ុន និងខ្មែរផង! អ្នកក្រធ្វើអីក៏មិនសមដូចអ្នកមានដែរ។ យ៉ាងណាចង់ប្រាប់ថា ចម្រៀងនេះគេច្រៀងរាប់រយភាសាហើយ មិនមែនតែខ្មែរទេ!

      2. ចាន់ផល និយាយសមហេតុផល, សមហ្នឹងឈ្មោះរបស់ខ្លួនមែន ។ ត្រូវហើយ យើងនូវខ្វះ ធនធានមនុស្សធៀបហ្នឹងប្រទេសដទៃ ។ តែប្រទេសជប៉ុនក៏ចាប់ផ្តើមចេញពីចំនុចសូន្យដូចយើង ដែរ បើគិតក្នុងប្រវត្តិសាស្រ្តនោះ តែគេក៏មិនឃើញទៅចំលងបទពីគេមកដែរ ។ ការចម្លងបទ មិនមែនដោយសារមូលហេតុសេដ្ឋកិច្ចប៉ុន្មានទេ គឺមកពីមូលហេតុភាពអន់ថយនៃសីលធម៌សង្គម ច្រើនជាង ។

      3. បាទ ខ្ញុំ​សរសើរ​ជប៉ុន​ណាស់ ព្រោះ​ប្រទេស​គេ​ផ្លាស់​ប្ដូរ​លឿង តែ​ខ្ញុំ​ក៏​អាណិត​ខ្មែរ​ដែរ។ ម៉េច​ក៏​ខ្មែរ​ចូលចិត្ត​ហែក​កេរ្តិ៍​គ្នា ច្រើន​ជាង​លើក​ទឹក​ចិត្ត​គ្នា? បើ​កែ​ចំនុច​មួយ​ហ្នឹង​បាន ប្រទេស​ប្រាកដជា​អភិវឌ្ឃលឿន​ជាង​នេះ។

      4. ប្អូនគិតហ្នឹងក៏ម្យ៉ាង ។ បងចេះតែសង្ឍឹមថា ប្លកហ្នឹងនាំយើងទាំងអស់គ្នាទៅរកការអភិវឌ្ឍន៍រួមគ្នា ណា ។

  2. បងចេះនិពន្ធនិងសរសេរបទភ្លេង? ខ្ញុំមានចំរៀងថ្មីបែបយុវវ័យប៉ុន្មានបទ តែខ្ញុំមិនចេះសរសេរបទភ្លេងទេ ចេះតែច្រៀងៗលេងលេងទៅក៏ចាំមាត់ ស្តាប់ទៅពិរោះគួរសម៕​ បងចង់សាកល្បងយកទៅរៀបជាបទភ្លេងទេ? ទំនុកច្រៀងគឺមានអស់ហើយខ្វះតែសាច់ភ្លេងទេ។ 😀

    1. បងនៅស្ទើរណាស់រឿងនេះ ។ តែបងមានមិត្តភក្តិម្នាក់ ប្រហែលជាគេអាចជួយបាន ។ តើប្អូនគិតថាយ៉ាងម៉េចដែរ ?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s