ចូលរួមបុណ្យផ្កានៅវិទ្យាព្រះស៊ីសុវត្ថិ


ថ្ងៃនេះ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ បានប្រារព្ធធ្វើពិធីបុណ្យផ្កាសាមគ្គីដើម្បីយកថវិកាទៅកែលំអសាលា ។ សមាជិកមិត្តរួមថ្នាក់ចាស់របស់ ខ្ញុំមួយចំនួនបានមកជួបជុំគ្នា ដើម្បីទៅចូលរួមក្នុងពិធីនេះ ។ បើគិតទៅ គឺមានគ្នាប្រហែលជាជាង ១០​ នាក់ ។ ពួកយើងទៅចូលរួមនៅប្រហែលជាម៉ោង ៤ រសៀល ហើយនៅទីនោះរហូតដល់ម៉ោង ៦ ល្ងាច ។

ពួកយើងមានភាពសប្បាយរីករាយណាស់ដែលបានត្រឡប់ទៅលេងសាលារបស់ពួកយើង ដែលយើងបែកចេញជាង ៥​ ឆ្នាំមកហើយ (ពេលខ្លះចូលទៅលេងដែរ) ។ តែសំរាប់ថ្ងៃនេះ គឺមានសំលាញ់ចាស់ជាច្រើនមកជួបជុំគ្នា ហើយបានទៅចូលរួមក្នុងពិធីនេះទាំងអស់គ្នា ទើបធ្វើអោយបរិយាកាសមានភាពរំភើប និងសប្បាយរីករាយ ។ ពួកយើងបានទៅពិនិត្យមើលបន្ទប់រៀនចាស់របស់ពួកយើង ហើយអ្វី ដែលធ្វើអោយពួកយើងមានចិត្តរំភើបនោះ គឺថ្នាក់រៀនចាស់របស់ពួកយើង ត្រូវបានកែលំអ និងជួសជុលបានល្អ ដែលយើងមើលឃើញ ដូចជាថ្នាក់រៀនថ្មីទើបនឹងសង់អញ្ចឹង ។ ពួកយើងស្រណោះកាលដែលនៅវ័យសិក្សានៅវិទ្យាល័យ ដែលអង្គុយលើតុឈើ និងថ្នាក់រៀនចាស់ ហើយចង្អៀត មិនដូចឥលូវដែលគេប្រើតុជប៉ុន ថា្នក់ស្អាត​ និងរៀបចំទូលាយជាងមុន ។

A Walk of the trio
មុនដំបូងជុំគ្នាខ្លះនៅផ្សារផារ៉ាហ្គន ហើយបន្ទាប់ក៏ដើរទៅកាន់សាលា

Conversation with our old teacher
កិច្ចសន្ទនាជាមួយអ្នកគ្រូសុវណ្ណា ដែលជាគ្រូបន្ទុកថ្នាក់ទី ១១ (២០០៣ ដល់ ២០០៤)

Back to our classroom
ថ្នាក់រៀនរបស់ខ្ញុំ ។ ស្អាតណាស់ ។ ខ្ញុំចង់មកអង្គុយរៀនជាមួយអ្នកទាំងអស់គ្នានៅទីនេះម្តងទៀត​ ។

Back to our seat
កន្លែងអង្គុយរបស់ពួកយើងចាស់ ។

We've come to eat
មកបុណ្យ គេដាក់អីអោយ ញ៉ាំទៅ កុំខ្វល់អីច្រើន ។

We've come to sit
មកបុណ្យនឹងគេដែរ តែសុខចិត្តធ្វើសុភាព ។

Honored, The flag stage
សូមគោរពទង់ជាតិ ។

នេះជាបទសម្ភាសន៍ជាមួយនឹងអតីតសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិចំនួនពីររូប៖

Advertisements

8 thoughts on “ចូលរួមបុណ្យផ្កានៅវិទ្យាព្រះស៊ីសុវត្ថិ

  1. រូប​ទី​ពីរ រាប់​ពី​លើ​ចុះ​ក្រោម ពាក់​វែន​តា ដៃ​ស្ដាំ​មាន​ចង​អំបោះ​ក្រហម ជា​អ្នក​ណា​គេ? 😉

    1. មិត្តភក្តិរបស់ខ្ញុំ កាលរៀននៅថ្នាក់ខ្មែរ ។ ចូលរោងការខែក្រោយហើយ ។

  2. តាមពិតថ្ងៃ នោះ ត្រូវជូន អ្នកគ្រូ វណ្ណា ទៅទិញ ផ្លែឈើ,​ តែ អ្នកគ្រូ អត់ព្រម អោយខ្ញុំ ជូនទៅទេ ព្រោះ ខ្លាចខ្ញុំឌុបគាត់អត់រួច។ 😀

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s