តើឈ្មោះពិតរបស់ “ផ្សារស៊ីឡឹប” គឺអ្វី?


ផ្សារស៊ីឡឹប គឺមានទីតាំងនៅតាមផ្លូវត្រសក់ផ្អែម ជិតទីប្រសព្វនឹងផ្លូវនរោត្តម ។ ផ្សារនេះមិនធំប៉ុន្មានទេ តែក៏ល្បីឈ្មោះដែរ ។ ខ្ញុំចេះតែ គិតថា ផ្សារនេះម្តេចក៏មានឈ្មោះកំប្លែងបែបនេះ ក៏សាកល្បងពិចារណា ។ កាលខ្ញុំរៀននៅសាលា គ្រូខ្ញុំក៏ធ្លាប់វិភាគដែរ ។

តាមការសន្និដ្ឋានរបស់ខ្ញុំ ផ្សារនេះប្រហែលជាមានឈ្មោះថា “ផ្សារប្រក់ស្លឹក” ។ ផ្សារនេះ កាលពីជំនាន់មុន សំបូរចិនលក់អីវ៉ាន់ណាស់ ហើយឥលូវក៏នៅមាន ។ ចិន និយាយភាសាខ្មែរ គឺមិនច្បាស់ទេ ដូចនេះ ការប្រកបក៏មានបញ្ហាដែរ ។ ដូចនេះហើយ ដោយសារតែ បរិមាណជនជាតិចិននៅទីនោះច្រើន និយាយភាសាខ្មែរ ចេះតែនាំគ្នាថា “ផ្សារប្រក់ស៊ីឡឹក” ហើយក៏ប្រហែលជាក្លាយជា “ផ្សារស៊ីឡឹប” ដល់សព្វថ្ងៃ ។

តែទោះជាយ៉ាងណា, ក៏នេះគ្រាន់តែជាការសនិ្នដ្ឋានរបស់ខ្ញុំតែប៉ុណ្ណោះ មិនមានអ្វីជាសម្អាងទេ ។ តែបើបងប្អូនមាន សូមជួយចែកគ្នាផង។

Advertisements

7 thoughts on “តើឈ្មោះពិតរបស់ “ផ្សារស៊ីឡឹប” គឺអ្វី?

  1. ស៊ី​ឡឹប មានន័យថា កិប​បំបាត់​យក ។ ចឹងមិនដឹងមានន័យថាម៉េចដែរ ចំពោះឈ្មោះផ្សារ១នេះ ។ តើយកមកវិភាគ ឈ្មោះគឺឈ្មោះ មិនចឹង? ផ្សារចាស់ម៉េចហៅផ្សារចាស់? ផ្សារថ្មី?ផ្សារកណ្តាល?ផ្សារកាប់គោ?ផ្សារគីឡូម៉ែត្រលេខ4? ពិតជាវែងឆ្ងាយមែនទេ?

    1. យើងត្រូវការសិក្សាពីប្រវត្តិរបស់តំបន់និមួយៗ ព្រោះនេះជារឿងគួរយល់ដឹង និងម្យ៉ាងវាក៏ជួយអោយយើងកាន់តែចាប់អារម្មណ៏ពីតំបន់មួយដែរ ។

      ដូចជាទីក្រុងភ្នំពេញ មានការនិទានពីប្រវត្តិរបស់ យាយពេញ ។ ហើយខេត្តសៀមរាបសិក្សាពីប្រវត្តិនៃជ័យជំនះរបស់ទ័ពខ្មែរសម័យលង្វែកនឹងដែរ ។
      បាត់ដំបង យករឿង “បក្សីចាំក្រុង” មកធ្វើបង្អែក ។
      ភ្នំឧត្តុង្គ គេនិយាយពីរឿងនិទានរបស់ “តាដុងយាយជ៍័យ” ។

      ដូចនេះ ឈ្មោះនិមួយៗ គឺមានប្រភពច្បាស់លាស់ ។

    2. ស៊ីលិប = ស៊ីគ្មានសល់ គ្មានដឹងបស់គេបស់ឯង រខ្មែរថាកាឃើញស្អីប្រហែស ប្រមូលដាក់ហោប៉ៅទាំងអស់ ស្មើចោរឆក់ ប្រយត្នមនុស្សចឹង
      ស៊ីឡឹប ល = ស៊ីឬលួចស្ទាក់ស្ទើរព្រោះខ្លាចគេឃើញ
      ស៊ីឡឺម = មនុស្សគ្មានខួរដឹងតែនិយាយតាមពីតាមគេយកបុណ្យសក្តិ

      នេះជាការយល់ដ៏តូច របស់ខ្ញុំ

      1. ខ្ញុំឆែកក្នុងវចនានុក្រមដែរ តែដូចជារកអត់ឃើញ ?

  2. ធ្លាប់​ឮ​អ្នក​គ្រូ​ខ្ញុំ​និយាយ​ថា​អីចឹង​ដែរ ស៊ីឡឹប < ស្លឹក

  3. ​ឮ​ឈ្មោះ​ផ្សារ​នេះ​ម្តង​ៗ​ នឹក​ដល់​ខ្មែរ​ក្នុងសង្គម​ចាស់​ ព្រោះ​ក្នុង​ប្រលោម​លោក​​​​ពី​មុនៗ​ ភាគ​ច្រើន​អ្នក​និពន្ធ​ចូលចិត្ត​សរសេរ​ពី​ឈ្មោះ​ផ្សារ​នេះ ដែល​ជា​កន្លែង​សម្បូរ​អី​ញ៉ាំ​ពេល​ល្ងាច។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s