តើប្តី និងប្រពន្ធគួរធ្វើបែបណាដែរ ដើម្បីរស់នៅជាមួយគ្នាបានល្អ?


ដកស្រង់ចេញពីសៀវភៅ “អរិយធម៌ខ្មែរ វប្បធម៌ និងសង្គមធម៌” របស់សកលវិទ្យាល័យជាតិគ្រប់គ្រង ។

ស្រុកខ្មែរចាត់ទុកស្រ្តីជាធំ ជាមង្គលក្នុងគ្រួសារ និងសង្គម ។ ក្នុងគ្រួសារ ប្រពន្ធជាមាតុភរិយា គឺភរិយាដែលទុកជាម្តាយចេះផ្គត់ផ្គង់ ឈឺឆ្អាល អានិតអាសូរប្តីទុកដូចជាកូន យើងរក្សាភក្តីភាពចំពោះប្តីជានិច្ច ។ ភរិយាប្រភេទនេះ ចង់អោយតែប្តីមានចំនេះវិជ្ជា យសសក្តិថ្កើងរុងរឿង មានទ្រព្យសម្បត្តិ សុខភាពល្អ ជានិច្ច ។

ដើម្បីសេចក្តីសុខសប្យាយត្រជាក់ត្រជុំក្នុងគ្រួសារ ភរិយា និងស្វាមីត្រូវមានសុជីវធម៌ចំពោះគ្នាទៅវិញទៅមក ជាចាំបាច់ ។

តើប្រពន្ធត្រូវសង្រ្គោះប្តីដោយវិធីណា ? នោះគឹគុណធម៌ទាំង ៥ ប្រការ៖
– ចាត់ចែងកិច្ចការក្នុងផ្ទះដោយការឈ្លាសវៃ ស្អាតបាត ត្រឹមត្រូវ ល្អឥតខ្ចោះ
– សង្គ្រោះញាតិមិត្តទាំងសងខាងយ៉ាងត្រឹមត្រូវល្អ មានខ្លួនជាទីត្រេកអរនៃញាតិ
-​ ស្មោះត្រង់ ត្រឹមត្រូវជានិច្ច ឥតវៀចវេរ ឥតងាករេបែកបែរ នៅតែក្នុងបេះដូងរបស់ស្វាមីជានិច្ច
– ថែទាំទុកដាក់ទ្រព្យសម្បត្តិ ដែលស្វាមីរកបានមកអោយល្អ
– ឆ្លាតវៃរហ័សរហួនមិនខ្ជិលច្រអូសក្នុងកិច្ចការសព្វគ្រប់ ។

ហើយប្តីក៏ត្រូវមានគុណធម៌ ៥ ប្រការដើម្បីថ្នមប្រពន្ធដែរ៖
– លើកតំកើងអោយកិត្តិយស និងរាប់អានសមឋានៈជាប្រពន្ធពិតប្រាកដ
– មិនមើលងាយប្រពន្ធដោយប្រការណាមួយឡើយ ត្រូវសង្រ្គោះជានិច្ច
– មិនប្រព្រឺត្តក្បត់ចិត្តភរិយា មានការស្មោះត្រង់ និងអានិតអាសូរចិត្តភរិយា
– ប្រគល់ភាពជាធំអោយដល់នាងជាប្រពន្ធ ក្នុងការចាត់ចែងកិច្ចការងារផ្ទះ ដោយប្រឹងរកទ្រព្យសម្បត្តិមកអោយប្រពន្ធរក្សា
– អោយគ្រឿងអលង្ការជាតំនាងនៃសេចក្តីថ្លែថ្នូរ និងចិត្តភក្តីដល់ស្រ្តីជាភរិយា ។

ម្យ៉ាងទៀត, ទាំងពីរនាក់ប្តីប្រពន្ធ ក្នុងជិវិតរស់នៅប្រចាំថ្ងៃ ត្រូវប្រកាន់ធម៌ ៤ យ៉ាង៖
សច្ចៈ ៖ ប្រកាន់សេចក្តីពិតត្រង់ ទាំងកាយ ទាំងវាចា ទាំងចិត្តដោយឥតមានវៀចវេរ ។
ទមៈ ៖ អប់រំទូន្មានខ្លួន គឺចេះគ្រប់គ្រងចិត្ត ហ្វឹកហាត់ ដុសខាត់ សំអាតចិត្តអោយកាន់តែស្អាយ ។
ខន្តី ៖ អត់ធន់ គឺមានចិត្តធ្ងន់មិនឆាប់ច្រលោតខឹង ព្រមទាំងចេះទ្រាំនឹងសេចក្តីលំបាកផ្សេងៗទៀត ។
ចាគៈ ៖ លះបង់ គឺមានចិត្តហ៊ានលះបង់សេចក្តីសុខសាន្តផ្ទាល់ខ្លួន អោយដល់គ្នាទៅវិញទៅមកដូចជាការជួយរក្សាគ្នានៅពេលឈឺ ថ្កាត់ជាដើម រហូតមានទឹកចិត្តជួយញាតិមិត្តទាំងសងខាង ។

នេះ ជាសេចក្តីណែនាំមួយចំនួន ដែលអាចជួយអោយអ្នកទាំងពីរភេទយកទៅប្រើជាគំនិត ដើម្បីបង្កើតអោយបានជាគ្រួសារសុភមង្គល មួយ ។ សូមជូនពរ ។

Advertisements

7 thoughts on “តើប្តី និងប្រពន្ធគួរធ្វើបែបណាដែរ ដើម្បីរស់នៅជាមួយគ្នាបានល្អ?

  1. តើអ្នកនិពន្ធអត្ថបទនេះ ធ្វើបានសម្រេចគ្រប់ចំនុចដែលបានរៀបរាប់មកហើយរឺនៅ? រឺមួយគាត់គ្រាន់តែចម្លងតាមទ្រឹស្តីដែលគេបានចែងមកក្នុងសៀវភៅ?
    ទោះជាយ៉ាងណា ទាំងនេះជាឱវាទល្អ។

    1. Its a direct quote. I know there’s some parts which are out-of-date or something, but we need to get some concepts from this.

      1. We usually repeat what’s written. It sounds wonderful after having read it but I’m always sceptical about this kind of stuff. The writer accumulated knowledge and passed it on but he or she usually doesn’t practice the preaching.

  2. វាមានច្រើនជាងហ្នឹងទៀត! អាការដែលរៀបរាប់នេះវាសំរាប់តែស្រ្តីមេផ្ទះជំនាន់មុនប៉ុណ្ណោះ! សម័យឥឡូវ ស្រ្តីខុសពីមុន!​ ប៉ុនែ្តការគោរពគ្នាទៅវិញទៅមក វាជារឿងដែលត្រូវតែធើ្វ!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s