ហេតុអ្វីបានជាគេនាំគ្នាថា “កេស\កេសា” មានន័យថា “ក្បាល?”


ពេលថ្មីៗនេះ ខ្ញុំសង្កេតឃើញថា មានចលនាជាតិនិយមមួយ ដែលធ្វើការកែតំរូវចំពោះការប្រើប្រាស់នូវភាសាខ្មែរ អោយបានត្រឹមត្រូវ ជាងមុន ។

ដូចនេះខ្ញុំចង់លើកយកបញ្ហាមួយមកបញ្ជាក់ គឹចំពោះពាក្យថា “កេស\កេសា” ។ មានការនិយាយលេងសើចជាច្រើន ទាក់ទងនឹងពាក្យនេះ ដូចជា “ឈឺព្រះកេស” ដែលគេចង់មានន័យថា “ឈឺក្បាល” ។ តែដល់ពេលដែលខ្ញុំបើកមើលវចនានុក្រមសម្តេច ជួន ណាត ហើយពិនិត្យមើលពាក្យនេះនោះ ខ្ញុំអត់ឃើញន័យរបស់ពាក្យនេះថាជាក្បាលទេ គឺ “សក់”​ ទៅវិញ ។ តើខ្ញុំមើលច្រលំ ឬក៏ សម័យឥលូវ គេនាំគ្នាប្រើពាក្យនឹង បែបនឹងអស់ហើយ?

ពាក្យដែលមានន័យថា​ “ក្បាល” គឺពាក្យថា “សិរសា” ។

សូមធ្វើការកែតំរូវ បើសិនជាមានកំហុស ព្រោះនេះជាភាសារបស់យើងទាំងអស់គ្នា សូមប្រើប្រាស់អោយបានត្រឹមត្រូវ ។

Advertisements

13 thoughts on “ហេតុអ្វីបានជាគេនាំគ្នាថា “កេស\កេសា” មានន័យថា “ក្បាល?”

  1. បើតាមខ្ញុំយល់ ប្រហែលជាពួកគាត់ មួយចំនួនចង់និយាយលេងទេ មុនដំបូង តែក្រោយមក ប្រហែលជា មានអ្នកខ្លះមិនបានយល់ ឬដឹង ច្បាស់នូវពាក្យនេះក៏ស្មានថា គេនិយាយថាឈឺក្បាល ពាក្យកោរព្រះកេស ឬកោរសក់វាដូខគ្នា តែបើយើងនិយាយថា កោរក្បាលវិញ ក៏យើងយល់ថា កោរសក់បានដែរ ចឹងគេក៏ថាឈឺប្រកេសទៅ ឬគេចង់មានន័យថាឈឺ សក់តែម្តងក៏ថាបាន ពីព្រោះគេមិនមែនឈឺក្បាលពិតប្រាកដទេ នេះប្រហែលជាគេនិយាយចំអកលេង ជាមួយមិត្តភគ្រទេមើលទៅ ជាពិសេលោកក្មេងៗ ឫលោកនេន ចូលនិយាយលេងច្រើនណាស់។

    អរគុណ denith ដែលបានលើកយកពាក្យនេះ មកវែកញែកពន្យល់!

    1. នេះជាតួនាទីរបស់កូនខ្មែរគ្រប់គ្នាក្នុងការថែរក្សាវប្បធម៌ដ៏រុងរឿងរបស់ខ្លួន ។

  2. នៅ​មាន​ពាក្យ​មួយ​ចំនួន​ទៀត​ដូច​ជា ៖
    វិប្បដិសារៈ ឬ វិប្បដិសារី ?
    សេចក្ដី​ស្នើ ឬ សំណើ ?
    សេចក្ដី​រាយការណ៍ ឬ របាយការណ៍ ?
    សេចក្ដី​ព្រាង ឬ ពង្រាង ?

  3. តាមយោបល់ខ្ញុំគឺការនិយាយថាឈឺព្រះកេសមានន័យថាឈឺក្បាលពិតជា
    ត្រឹមត្រូវ។ ការបកប្រែតាមពាក្យនីមួយៗហើយមកផ្គុំគ្នាជាឃ្លាមិនគិតថា
    ត្រឹមត្រូវទាំងស្រុងនេះទេ។ ទោះបីភាសាបរទេសក៏មានឃ្លាខ្លះជា
    expression [សូមទោសអត់ដឹងថាខ្មែរថាម៉េចទេ] គឺមិនអាចបកប្រែតាម
    ពាក្យមួយៗបានរ៉េ… ​ត្រូវប្រើទាំងដុលចឹងណាទើបមានន័យគ្រប់គ្រាន់…

    1. មិនអាចទេ, ហើយម្យ៉ាងវាក៏គ្មានប្រភព, អំនះអំណាង និង​សំអាងច្បាស់លាស់ដែរ ។ ហើយម្យ៉ាង រដ្ឋាភិបាលកំពុងជំរុញអោយមានការប្រើប្រាស់ភាសាខ្មែរអោយបានត្រឹមត្រូវ,​ ដូចនេះយើងគួរនាំគ្នាឈប់ ប្រើនូវអ្វីដែលនាំអោយមានការងឿងឆ្ងល់បែបនេះ ។

      1. សូមកុំភ្លេចថាវចនានុក្រមខ្មែរអត់ទាន់មានពាក្យខ្មែរគ្រប់ទេ។
        ពាក្យខ្មែរមួយចំនួនធំនៅអារាត់អារាយពាសពេញដែនដីខ្មែរ
        មហានគរ នៅតាមភូមិ តាមស្រុក តាមស្រែ តាមចំការ។
        វចនានុក្រមខ្មែរសំបូរដោយពាក្យបរទេះដូចជាពាក្យបាលី
        សំសាក់ក្រិតជាដើម។ល។

  4. អរគុណបានដាក់់ដំណឹងនេះប្រាប់់គ្នីគ្នាអោយបានជ្រាប!
    ខ្ញុំធ្លាប់់ឮច្រើនគ្នាប្រើពាក្យហ្នឹងសំដៅន័យក្បាល..សូម្បីព្រះសង្ឃខ្លះ
    ក៏ខ្ញុំធ្លាប់់បានឮព្រះអង្គប្រើពាក្យ ព្រះកេសដែរ កាលពីឆ្នាំ១៩៩៨ ក្នុង
    ថ្ងៃមហាបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោតសាកលជ្រើសរើស
    រដ្ឋភិបាលថ្មី…ព្រោះកាលនោះមានប៉ូលីស ឫទាហានរដ្ឋភិបាលបាន
    វាយព្រះកេសព្រះសង្ឃជាច្រើនអង្គ។តាមមើល..ប្រហែលជាពាក្យសិរសា
    ឫសិរសី មិនស្រួលប្រើជាង កេស ឫកេសា ដោយសារទំលាប់់
    ទើបបានជាគេ្លះដែលប្រើដោយច្រលំក៏តាមគ្នារហូតមក…គឺតៗគ្នាចឹងឯង!
    ម្យ៉ាងទៀត ពាក្យ កេស ឫ កេសា ជាពាក្យប្រើចំពោះតែព្រះភិក្ខុ ..ចឹងមិនជាពាក្យដែលពលរដ្ឋទៅឧស្សាហ៏ប្រើនោះទេ..ទើបអាចមានការ
    យល់់ច្រលំពីមនុស្សមួយចំនួនដែលមិនចេះមិនដឹង ប្រើពាសវាលពាសកាល ហើយរាលដាលក្នុងសង្គមតែម្ដង។តែដោយសារពាក្យហ្នឹងមិនមែន
    ជាពាក្យសាមញ្ញ ដែលប្រើប្រាស់់ក្នុងសង្គមគ្រួសារប្រចាំថ្ងៃ ទើបពុំមានការាចប់់អារម្មណ៏ប៉ុន្មានពីការប្រើប្រាស់់ដោយច្រលំន័យពិត
    របស់់ពាក្យហ្នឹង។ទោះបីយ៉ាងណា..មិនជាការខុសឆ្គងប៉ុន្មាន ..ព្រោះ
    ព្រះកេស គឺ នៅជាមួយព្រះសិរសី…បើគេថាប៉ូលីសវាយព្រះកេស
    ព្រះសង្ឃ..នោះគឺមានន័យថាវាយសិរសី(ក្បាល)ព្រអង្គហើយ!

    1. ការនិយាយនេះ គឺគ្រាន់តែបិទបាំងនូវកំហុសមួយរបស់សង្គមមួយប៉ុណ្ណោះ ។ តែខ្ញុំក៏មិនបានបន្ទោសនរណាម្នាក់ចំៗដែរ ព្រោះខ្ញុំយល់អំពីស្ថានភាពបច្ចុប្បន្ន ។ តែអ្វីដែលខ្ញុំចង់និយាយ គឺថាយើងគួរឈប់ប្រើនូវ អ្វីដែលខុសអស់ទាំងនេះ គួរតែនាំគ្នាប្រើអោយបានត្រឹមត្រូវហើយ ។

      1. ត្រូវហើយ…តែក្រសួងអប់់រំត្រូវចាត់់វិធានការនេះគឺថា
        ត្រូវបង្រៀនសិស្សតាំងពីថ្នាក់់បឋមសិក្សាមកអោយចេះប្រើពាក្យ
        ត្រឹមត្រូវក្នុងការនិយាយស្ដី។ភាសានិយាយបានត្រឹមត្រូវ គឺជាលទ្ធផល
        ល្អចេញមកពីក្រសួងអប់់រំនេះឯង ដែលផ្សព្វផ្សាយវប្បធម៌អក្សរសាស្រ្ត
        ជាតិដល់់ពលរដ្ឋទូទៅ។

      2. ត្រឹមត្រូវហើយ ។ ដូចនេះ យើងទាំងអស់គ្នាគួរនាំគ្នាជួយផ្សព្វផ្សាយផង ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s