16 thoughts on “គំរោងអភិវឌ្ឍន៍មួយចំនួនដែលគួរអោយចាប់អារម្មណ៍

  1. អូ ហូ ឡូយមែនសង្ឃឹមថាគម្រោងនេះនឹងបានជោគជ័យ

  2. គូអោយ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់​តែ​មិន​ដឹង​ជា​គំរោង​ពិត​ឬ​គ្រាន់​បោក​យក​លុយក៏មិនដឹង?

    1. វាជារឿងដែលរដ្ឋគួរយកចិត្តទុកដាក់ ។ អារឿងបោកនោះ វាគង់តែមានទេ ។

  3. បុកគ្រឹះខ្លាំងពេក តិចក្រែងរញ្ជួយដល់ប្រាសាទនានា រលំអស់ ដោយសារតែ
    កំរៃបន្តិចបន្តួចពីពួកឈ្មួញ។

  4. គម្រោងការណ៍នេះ ល្អណាស់ដែរ តែដូចជាមិនសូវស៊ី ចង្វាក់គ្នា និងខ្មែរ Civilizational ដែលខ្មែរមាន ពីមុនមក មានដែរ តែតិចតួច ដូច្នេះវាអាច បង្វែរន័យនៃ អធិរាជអង្គរ ទៅជារឿងផ្សេងបាន… តែនេះគ្រាន់តែជាមតិ មួយរបស់ខ្ញុំតែប៉ុណ្ណោះ ។

    1. អារឿងហ្នឹង គឺវាត្រូវតែអញ្ចឹងហើយលោកបង ព្រោះយើងត្រូវដើរទៅមុខសិន ។ ខ្ញុំជឿថាគង់តែមានគំរោងដែរប្រើប្រាស់ រចនាបថខ្មែរមិនខាន។

  5. ខ្ញុំសូមបញ្ជាក់បន្ថែមៈ ខ្ញុំក៏បានយល់ខ្លះដែរហើយ ដែលរដ្ឋាភិបាលខ្មែរ ចង់ទាក់ទាញភ្ញៀវបរទេស អោយមកទស្សនាស្រុកខ្មែរ អោយបានច្រើន ទើបខំប្រឹងប្រែង រកវិស្វករជំនាញ មកគូរប្លង់នេះ តែពួកគេមានជំនាញ ការផ្ទុយពី វប្បធម៌-អរិយធម៌ខ្មែរយើង ទាំងស្រុង ដែលធ្វើអោយអ្នក ទេសចរណ៍ ថយចុះទៅវិញទេ ពីព្រោះថា អ្នកទេសចរណ៍ ភាគច្រើន ហើយ ជាអ្នកដែលមានលុយច្រើន គេធ្លាប់បានឃើញ ក្បូក្បាច់រចនា អស់ទាំងនោះហើយ គេរកនិងចង់ឃើញតែ របស់ចម្លែក ដូចជាក្បូក្បាច់ រចនាប្រាសាទអង្គរជាដើម ។ ចំណែកក្បូក្បាច់រចនា ដែល denith ដាក់ អោយមើលនោះ វាចាប់អារម្មណ៍ តែទេសចរណ៍ ក្នុងប្រទេស ឬក្នុងតំបន់ ទេ ហើយពួកគេ ក៏មិនចង់ឬមិនអាច ចំណាយលុយកាក់ច្រើនដែរ គឺយើងដឹងស្រាប់ហើយ អ្នកទេសចរណ៍ ក្នុងស្រុកឬក្នុងតំបន់នោះ ! អ្នកទេសចរណ៍ ខាងក្រៅ បើគេចាប់ អារម្មណ៍វិញ ក៏មិនយូរដែរ ដោយសារទើបតែកសាង ថ្មីៗប៉ុណ្ណោះ ។ សូមផ្តាំទៅរដ្ឋាភិបាល ចូរពិចារណាឡើងវិញ កុំអោយខាតលុយ ខាតពេលវេលាអី បើអាចកែរប្រែបាន គួរតែកែរប្រែរវិញ ទើបល្អ…។ល។

    1. មានស្ថាបត្យកម្មថ្មីៗមួយចំនួន សុទ្ធសឹងតែកសាងឡើងដោយប្រើប្រាស់ រចនាបថខ្មែរ ដូចជាសារមន្ទីរនៅសៀមរាប ក៏ដូចជាអគាររដ្ឋសភា និង ក្រសួងការបរទេសជាដើម ។

      ម្យ៉ាង បើគិតមកលើសព្វថ្ងៃ ដែលរដ្ឋាភិបាលកំពុងទាក់ទាញការវិនិយោគ ដូចនេះ ការវិនិយោគគំរោងបែបនេះភាគច្រើនសុទ្ធសឹងតែចេញមកពី​ទុន បរទេស គេជួលអ្នកគូរប្លង់មកពីបរទេសដែលប្រហែលជាមិនដែលបាន ស្គាល់នូវរចនាបថស្រុកខ្មែរច្បាស់ ដូចនេះក៏មិនអាចបន្ទោសនរណាបាន ដែរ ។ ម្យ៉ាងទៀត ចំពោះការយល់ឃើញថា ការធ្វើបែបនេះខាតនោះ គឺ ប្រហែលជាខ្ញុំមិនយល់ស្របទេ ព្រោះទោះបីជាគេឃើញនូវប្លង់បែបនេះ ច្រើនដងច្រើនសានៅប្រទេសគេក៏ដោយ តែបើនិយាយពីទីតាំងវិញ គឺ មិនអាចមាន អង្គរវត្តទៅតាំងនៅប្រទេសគេបានទេ ។ ចំនែកឯអគារទាំង នេះសុទ្ធតែប្រើប្រាស់សំរាប់គោលដៅសេដ្ឋកិច្ច ជៀសជាងគោលដៅ ទេសចរណ៍ ទោះជាមានការពាក់ព័ន្ធគ្នាក៏ដោយ តែក៏វាសមស្របទៅនឹង​ បរិបទនៃការអភិវឌ្ឍន៍ទាំងមូលដែរ ។

      ខ្ញុំអាចយល់បានពីការព្រួយបារម្ភមួយនេះ តែបើសិនជាមិនមានការចាប់ ផ្តើមណាមួយទេ គឺប្រាកដជាមិនអាចឈានទៅរកគោលដៅធំបានទេ ។
      ពេលនេះ គេប្រើប្រាស់រចនាបថទាំងនេះ តែនៅពេលដែលសេដ្ឋកិច្ចយើង រីកចំរើន នោះវប្បធម៍ក៏រីកចំរើនដែរ ។ ពេលនោះប្រាកដជាមានការគូរប្លង់ចេញពីដៃខ្មែរ ប្រើប្រាស់រចនាបថខ្មែរ យ៉ាងពិតប្រាកដ ។ សូមមើលទៅប្រទេសថៃទៅ តើអគារខ្អស់ៗ នៃការ វិនិយោគធំៗ​ របស់គេ មានរចនាបថថៃទេ ? តែហេតុអ្វីក៏គេនៅតែរីក​ ចំរើន ? ដូចនេះ​ សូមពិចារណាអោយបានច្បាស់ ព្រោះថាពិភពលោក កំពុងឆ្ពោះទៅរកសកលភារូបនីយកម្ម ហើយមើលទៅប្រទេសណា ក៏ដូច ប្រទេសណាដែរចំពោះរឿងការសាងសង់នេះ ។

      តែអ្វីដែលគួរបារម្ភពិតប្រាកដ គឺដូចកុមារទេពចម្បាំងលើកឡើងអញ្ចឹង គឺ ត្រូវសិក្សាពីផលប៉ះពាល់នៃការបុកគ្រឺះ និងការសាងសង់នេះ ទៅលើ តំបន់ប្រាសាទរបស់ប្រទេសខ្មែរ ។

      សូមអរគុណដែលបានចេញយោបល់ ។

  6. ខ្ញុំនិយាយនេះ វាសំដៅទៅលើ សាកលភាវូបនីយកម្ម នេះឯង មិនមែន សំដៅទៅលើ តែបញ្ហាទេសចរណ៍ទេ តែត្រូវដឹងថា ការរីកចម្រើននៅ ប្រទេសថៃ ចេញមកពីទេសចរណ៍ មានរហូតដល់ ៥ពាន់លានដុល្លា ក្នុងមួយឆ្នាំឯណោះ នេះចំពោះប្រទេសថៃ ដែលមានតែប្រាសាទ មួយចំនួនតូចផង ចុះទម្រាំប្រទេសខ្មែរយើង ដែលមានប្រាង្គប្រាសាទរាប់ ពាន់ឯនោះ ប្រហែលជាមានលុយចំណូល ច្រើនជាងថៃឌុបជាពីរ-បី ឯណោះ ឬច្រើនជាងហ្នឹងឆ្ងាយណាស់ !។ល។

    ខ្ញុំនិយាយនេះ ចង់អោយរដ្ឋាភិបាលខ្មែរ ពិចារណាឡើងវិញ រឿងរចនាបថ រឿងប្លង់របស់ខ្មែរ មិនអន់ជាងបរទេសទេ បើយើងធ្វើត្រូវ ខ្មែរមិនមែន មានតែប៉ុណ្ណឹងទេ មានច្រើនតទៅទៀត ដែលពិភពលោកស្មានមិនដល់។

    សូមរគុណដែលបានឆ្លងឆ្លើយយ៉ាងល្អនេះ!

    1. ខ្ញុំគិតថា នរណាក៏ចង់អោយមានការរីកចំរើនដែរ គឺគ្រាន់តែម្នាក់មានគំនិត រៀងៗខ្លួនអំពីគោលដៅចំបងនៃការអភិវឌ្ឍន៍ ។

  7. ពិតមែនហើយ គំនិតចង់អោយមានការរីកចំរើននោះ តែគន្លឹះសំខាន់ថា៖ តើយើងចង់មានការរីកចំរើនយ៉ាងម៉េច ? តាមលំនាំយ៉ាងម៉េច ? ជារយៈ ពេលខ្លី ឬក៏ជារយៈពេលយូរ ? តាមលំនាំ ពិភពលោកថ្មី ដែលមិនមាន ឫសគល់ច្បាស់លាស់ ឬតាមពិភពលោកថ្មី ដែលមានលំនាំតពីដើមមក ?
    បើប្រសិនយើងកាត់ឫសខ្មែរអង្គរចោល ហើយចាប់ផ្តើមយកឫសកម្ពុជាថ្មី តើវាមានខាតបង់នូវអ្វី ដែលខ្មែរធ្លាប់មានតាំងពីដើមមកដែរឬទេ ? តើអាច ធ្លាក់ចុះនូវ ជំនឿនិងឥទ្ធិពលឬប្រជាប្រិយ៍ភាពខ្មែរ ដែលធ្លាប់មាន មកដែរឫទេ ? បើសិនជាយើងយកលំនាំដើម បន្តរពីខ្មែរអង្គរមក ដែល មានស្នាដៃជា ប្រាង្គប្រសាទ រាប់រយ រាប់ពាន់ស្រាប់ តើយើងចំណេញអ្វី ខ្លះ ? បើយើងធ្វើបានបន្តរពីលំនាំដើមមក តើកេរ្តិ៍ឈ្មោះ និងប្រជាប្រិយ៍ ភាពខ្មែរ មានកម្រឹតណាដែរ ?

    បើតាមខ្ញុំយល់ ពេលដែលភ្ញៀវទេសចរ មកទស្សនា នៅប្រទេសកម្ពុជា គេមើលនូវអ្វីៗ ដែលគេបានជួបប្រទះ ហើយចំនុចសំខាន់ គេទៅមើល នៅប្រាង្គប្រាសាទ បុរាណនានា ដែលជាស្នាដៃរបស់ខ្មែរ ជំនាន់ដើម ហើយពួកគេច្បាស់ជា ប្រៀបធៀប និងអ្វីដែលខ្មែរយើងមានសព្វថ្ងៃនេះ មិនខាន បើគេមើលទៅឃើញថា មិនស៊ីចង្វាក់គ្នាទេ តើគេយល់យ៉ាង ម៉េចដែរ ? ភាគច្រើនប្រហែលជា គេឆ្ងល់ហើយមើលទៅ ដល់ហ្នឹងគេ ទៅមើលស្នាដៃគុគទួលស្លែងទៀត រួចហើយគេ ច្បាស់ជាមើលមុខ អ្នកដឹកនាំខ្មែរសព្វថ្ងៃនេះមិនខានឡើយ ។ល។ និង ។ល។

    1. ពិតហើយ! ប្រាង្គប្រាសាទគឺជាកេរ្តិ៍មរតកដ៏មានតំលៃមិនអាចកាត់ថ្លៃបាន របស់យើង ហើយវាជាអ្វីដែលធ្វើអោយប្រទេសយើង មានភាពប្លែកពីគេ ។

      វាអាចមានភាពមិនច្បាស់លាស់ចំពោះការដែលយើងព្យាយាមប្រើប្រាស់នូវ រចនាបថផ្សេងៗ ហើយវាអាចធ្វើអោយគេមានការយល់ច្រលំ ។

      ប៉ុន្តែនៅពេលដែលយើងធ្វើការនិយាយពីការវិវឌ្តន៍នៃសម័យកាលនោះ ប្រការទាំងនេះ វាជាបញ្ហាមួយដែលពិបាកនឹងវាយតំលៃ ។ អ្វីដែលខ្ញុំគិត គឺខ្ញុំគិតថា នៅពេលដែល “ខ្យល់” នៃការអភិវឌ្ឍន៍មួយនេះកន្លងផុតទៅ អ្នកវិនិយោគនឹងចាប់ផ្តើមប្រើប្រាស់នូវរចនាសម្ព័ន្ធបែបខ្មែរមកទាក់ទាញ ជាមិនខាន ។ ខ្ញុំឃើញសណ្ឋាគារនៅទីក្រុងសៀមរាបមួយចំនួន ក៏មាន ប្រើប្រាស់រចនាបថខ្មែរច្រើនដែរ ដូចនេះខ្ញុំជឿថា នៅពេលខានមុខ នឹងមាន ច្រើនជាមិនខាន ។

  8. ខ្ញុំនៅតែជឿថា បើខ្មែរយើងមិនប្រើនូវ រចនាបថខ្មែរយើង នៅពេលនេះទេ ជាហេតុនាំអោយមានការ មើលច្រឡំពីសំណាក់ អ្នកទេសចរ ទាំងឡាយ ជាមិនខាន ថាខ្មែរយើង មិនមានគំនិត ដែលខ្មែរយើងមាន ពីមុនមកទេ ហើយគេច្បាស់ជា ខកចិត្តមិនតិចទេ ជាពិសេសខ្មែរយើង តែម្តងខក ចិត្តមិនស្ទើរទេ ខ្ញុំមិនយល់ចិត្តពី រដ្ឋាភិបាល ពិអ្នកដឹកនាំខ្មែរសោះ ពិភពលោកទាំងមូល គេកោតសរសើរនូវ រចនាបថខ្មែរយើងណាស់ តែខ្មែរយើងវិញ ដូចជាមិនសូវអើពើសោះ…ខាតធំណាស់…!

    1. បើនិយាយបែបនេះ ខ្ញុំបែបយល់ស្របដែរ ។ ខ្ញុំក៏ចង់ឃើញនូវស្ថាបត្យកម្ម ដែលជាលក្ខណៈខ្មែរសុទ្ធសាធដែរ ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s