Final Fantasy XIII (13)


Final Fantasy XIII គឺជាហ្គេមទី ១៣ របស់ Final Fantasy Series និងជាហ្គេមទីមួយរបស់ Square Enix’s Fabula Nova Crystallis (Final Fantasy XIII + Versus XIII + Agito XIII = 3 games) ដែលទើបនឹងចេញលក់នៅក្នុងទីផ្សារប្រទេសជប៉ុន កាលពីថ្ងៃទី​ ១៧ ខែធ្នូ ឆ្នាំ ២០០៩ ។ វានឹងអាចលេងបាននៅលើ PS3 និង Xbox360 ដែលមានលក្ខណៈជា Thrid person RPG Adventure game. Gameplay របស់វាមានលក្ខណៈស្រដៀងទៅនឹងក្រុមហ្គេមនេះ កាលពីសេរីមុន ដោយបានរួមបញ្ចូលបន្ថែមនូវ គុណលក្ខណៈមួយចំនួនដូចជា ការវាយសត្វសាហាវជាលក្ខណៈផ្ទាល់ (ដែលផ្ទុយពីកាលមុនដែលត្រូវប្តូរទៅកាន់អេក្រង់ថ្មី) ។

សាច់រឿងៈ
ដប់បីសតវត្សរ៍មុន fal’Cie ដែលជាអាទិទេពគោរពដោយពូជមនុស្សទូទៅ បានបង្កើត​ទីក្រុងអាកាសមួយសំរាប់មនុស្សជាតិ ដែលមានឈ្មោះថា Cocoon ។ ពួកអាទិទេព មានបំណងចង់ការពារមនុស្សលោកអោយរួចផុតពីភាពព្រៃ (ភាពអាណាធិបតេយ្យ) នៃ ពិភពដើមរបស់ពូកគេគឺ​ Pulse ។ ទីក្រុង Cocoon ត្រូវបានគ្រប់គ្រងដោយក្រុមមនុស្សមួយឈ្មោះថា Sanctum ដែលគាំទ្រដោយ កំលាំងការពារសន្តិសុខឈ្មោះថា PSICOM ។ ពេលខ្លះ អាទិទេព​​​ fal’Cie បានផ្តល់កំលាំងដល់មនុស្សចំនួនដើម្បី បំពេញកិច្ចការមួយចំនួន ដែលមនុស្សទាំងនោះក្លាយជា l’Cie ។


រូបភាពៈ ផ្នត់គំនិតនៃទីក្រុងអាកាស​​ Cocoon និងពិភពព្រៃ​​ Pulse

រហូតមកដល់បច្ចុប្បន្ន ស្រាប់តែមានបញ្ហាមួយចំនួនបានកើតឡើងដែលធ្វើអោយមនុស្សនៅទីក្រុងអាកាសមានទំនាក់ទំនងមិនធម្មតា ជាមួយនឹងពិភពខាងក្រោម ។ ដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុ Sanctum បានបញ្ជាអោយបណ្តេញចេញនូវជនណាដែល មានទំនាក់ទំនងជាមួយនឹង​ Pulse ។ វាធ្វើអោយប្រជាជនមានការមិនពេញចិត្ត និងមានការប៉ះបោរ ដែលមាន Team Nora ។ ក្នុងនោះ មានតួអង្គស្រីម្នាក់ ដែលពោរពេញទៅដោយអាថ៌កំបាំងបានបង្ហាញខ្លួន និងធ្វើការតបតរនឹងកំលាំង PSICOM ។ នាងមាន ឈ្មោះថា Lightening ជា l’Cie ដែលត្រូវបាន fal’Cie បញ្ជាអោយមកកំទេចអំណាចផ្តាច់ការរបស់​ Sanctum ។​ តើនឹងមានរឿងអ្វីកើតឡើងទៀត ?

ខាងក្រោមនេះជាតួអង្គក្នុងហ្គេមនេះ
ពីឆ្វេងមកស្តាំៈ Snow, Vanilla, Yun Fang, Lightening, Sazh, Hope, Serah

Trailer:

Advertisements

2 thoughts on “Final Fantasy XIII (13)

  1. Final Fantasy ដើរវ៉ៃម្តងមួយៗ ពិតជាធុញណាស់។ ខ្ញុំលេងតែ WWE ២០១០ទេ។
    អរគុណដែលចែករំលែក ហ្គេមឲ្យអ្នកទាំងអស់គ្នាមើល។

    1. តែសំរាប់បង បងគិតថាហ្គេមនេះ មានគុណលក្ខណៈមួយចំនួនដែលគួរ អោយចាប់អារម្មណ៍ ជាពិសេសគឺសាច់រឿងតែម្តង ។

      បងលេងបានអា ៧,៨,១០ និង​១២ ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s