ហេតុអ្វីបានជាគេថាប្តីតែងតែខ្លាចប្រពន្ធ?


ខ្ញុំក៏សង្កេតឃើញដូច្នេះដែរ​ ។ លឺល្បីថាប្រុសណាមិនខ្លាចប្រពន្ធ ដូចខ្លាចម្តាយខ្លួននោះ ។​ តែខ្ញុំឆ្ងល់ បើសិនជាអញ្ចឹងមែន ម្តេចបានជា នៅមានអំពើហឹង្សាក្នុងគ្រួសារ? ប្តីវាយប្រពន្ធយ៉ាងសាហាវឃោរឃៅ?

បើតាមខ្ញុំគិត ពាក្យថាខ្លាចប្រពន្ធប្រហែលមានន័យថា ស្រលាញ់ប្រពន្ធខ្លាំងពេក រហូតត្រូវស្តាប់តាម “បញ្ជា” របស់ប្រពន្ធ ។​​ ដូចជាពេល ត្រូវទិញរបស់ ក៏ត្រូវឆ្លងកាត់ការសំរេចចិត្តរបស់ប្រពន្ធដែរ ។

ខ្ញុំជាកំលោះសុទ្ធសាធ ដូចនេះ អារឿងអញ្ចឹងៗ ដូចជាគ្មានបទពិសោធន៍អីសោះ ។ ទោះជាយ៉ាងណា ក៏បានតាំងចិត្តខិតខិរៀនសូត្រពី សង្គមធម៌គ្រួសារដែរ ។​ គិតទៅ មិនដែលដឹងថា នៅក្នុងសង្គមគ្រួសារ វាមានភាពសាំញ៉ាំដល់ថ្នាក់ហ្នឹងសោះ ។ ដល់ពេលបានលឺ រឿងនេះ ចេះតែគិតថា ដល់ពេលការជាមួយប្រពន្ធទៅ អត់ហ៊ានឈ្លោះជាមួយគេ ខ្លាចគេខឹង ។

មិនថាតែស្រុកខ្មែរទេ​ នៅទីណាក៏ដូច្នេះដែរ ។ តែមិនដឹងថាសង្គមអាមេរិក បែបនេះឬអត់?

Advertisements

7 thoughts on “ហេតុអ្វីបានជាគេថាប្តីតែងតែខ្លាចប្រពន្ធ?

  1. មិន​មែន​ទេ! បុរស​ខ្លាច​ប្រពន្ធ​ព្រោះ ប្រពន្ធ​ចូល​ចិត្ត​ប្រើ​ទឹក​ភ្នែក ឬ​អ្នក​ខ្លះ​ស្រែក​អាឡូ អាឡា, ប្ដី​ភាគ​ច្រើន​អត់​ចង់​ឃើញ​ស្ថាន​ភាព​បែប​ហ្នុង​ទើប, មិន​ហ៊ាន​ ត មាត់​ជា​មួយ​ប្រពន្ធ​ព្រោះ​អត់​ចង់​មាន​រឿង

      1. វិធី​ទប់​ទល់​គឺ បើ​លាក់​ត្រូវ​លាក់​ឲ្យ​ជិត កុំ​ឲ្យ​ប្រពន្ធ​ដឹង​ឲ្យ​សោះ

  2. បើតាមគំនិតខ្ញុំជាអ្នកអត់មានសង្សាអត់មានប្រពន្ធគិតថា ខ្លាចប្រពន្ធដោយសារស្រលាញ់ប្រពន្ធពេក ហើយអោយ ប្រពន្ធដឹងចិត្ត!!!!

  3. សូមបុរសទាំងឡាយស្តាប់តាមការណែនាំរបស់លោកសាមឌី។

  4. ប្ដី​ខ្លាច​ប្រពន្ធមិនមែន​មានន័យថា ប្រពន្ធមិន​ខ្លាច​ប្ដីវិញ​ឡើយ។
    តាមពិតមនុស្សទាំងប្រុស​ទាំងស្រី តែង​ខ្លាចគេបន្ទោស រអ៊ូរទាំ។
    ទាំងប្ដីទាំងប្រពន្ធ មុនសំរេចចិត្តធ្វើ​អ្វីមួយតែងសួរយោបល់​គ្នាទៅវិញ​ទៅមក ដែលរូបភាព​នេះ​មើលទៅ​ដូចជាខ្លាចរអាគ្នា តែតាមពិត​គឺគោរព​គ្នាទៅវិញ​ទៅមកតែប៉ុណ្ណោះ រឺមិនចង់អោយគេ​បន្ទោសពេលខុស​ធ្លោយអ្វីមួយ។

    ខ្ញុំសុំសួរទៅម្ចាស់ប្លុកវិញមើល យល់ថាប្ដីខ្លាច​ប្រពន្ធ​នៅ​ពេលណា?

    1. ហ្នឹងហើយ គឺនៅពេលសំរេចចិត្ត និងពិភាក្សាគ្នា ។ ការបកស្រាយមួយនេះ គឺអាចទទួលយកបាន ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s