ពាក្យថាមួយ “កោដិ”


សូមជំរាបសួរបងប្អូនកូនខ្មែរទាំងឡាយ

ថ្ងៃនេះ ខ្ញុំសូមលើកយកនូវប្រធានបទមួយ ដែលមើលទៅគ្មានបានការ តែតាមពិតកំពុងក្តៅគគុកម្យ៉ាងដែរ​។

ខ្ញុំធ្លាប់បានរៀនសាលាច្រើនណាស់ ហើយក៏បានជួបគ្រូៗច្រើនដែរ ។ ពេលខ្លះមានគ្រូខ្លះ គាត់ប្រើពាក្យ “មួយកោដិ” នេះ ស្មើនឹង ១ពាន់លាន ដោយសំអាងទៅលើការបកប្រែពីភាសាអង់គ្លេសរបស់គាត់ ។ មានគ្រូមួយក្រុមទៀត គាត់ប្រើពាក្យ “មួយកោដិ” ស្មើនឹង ដប់លាន ដោយសំអាងលើការយល់ដឹងរបស់គាត់ ។

តាមពិត ពាក្យថា​ “មួយកោដិ” នេះ តាមវចនានុក្រមខ្មែរ របស់សម្តេចជួន ណាត បានបញ្ជាក់យ៉ាងច្បាស់ថា ១ កោដិ ស្មើនឹង ១០ លាន មិនមែន ១ ពាន់លានទេ ។ នេះជាភាសាខ្មែរ អក្សរខ្មែរ តមកពីដូនតា គាត់មិនដែលសំអាងទៅលើការបកប្រែពីពាក្យ Billion នោះទេ នេះជាពាក្យខ្មែរ កើតលើដីខ្មែរ ។ ដូចនេះ សូមជ្រាបអោយបានច្បាស់ និងកុំនាំសិស្សអោយយល់ច្រលំទៀត ។

នេះគ្រាន់តែជាការដាស់តឿន ក្រើនរំលឹក មិនមែនក្នុងន័យឌឺដងទេ គឺក្នុងន័យកែសំរួល ។ សូមបងប្អូនទាំងឡាយទទួលយក ការណែនាំនេះ ដោយរីករាយទៅចុះ ។

Advertisements

5 thoughts on “ពាក្យថាមួយ “កោដិ”

  1. នឹងហើយ ១កោដិ=១០លាន តាំងពីដើមហើយតើហ៍

    1. ប៉ុន្តែមានគ្រូៗ មួយចំនួន ប្រើពាក្យនេះ ស្មើនឹង ១ ពាន់លាន គឺមានន័យថា ធំជាងន័យដើមវា ដល់ទៅ ១០០​ ដងឯណោះ ។

      1. មាន​អញ្ចឹង​មែន។
        ពួក​ម៉ាក​ខ្ញុំ​ខ្លះ​វា​រៀន​អង់គ្លេសចេះ​ច្រើន​ពេក ខ្ញុំ​ខំ​ប្រាប់​វា​ថា មួយ​កោដិ​ស្មើ​១០​លាន យ៉ាង​ម៉េច​ក៏​វា​នៅ​តែ​មិន​ជឿ​។

        ទស្សនាវដ្តី​ខ្មែរ​ខ្លះ​ក៏​ធ្លាប់​សរសេរ​ថា ១កោដិ​=១ពាន់​លាន​ដែរ។

  2. សូមអរគុណលោកបងវិចិត្រដែលបានចូលរួម ។ ជាការពិតណាស់ អ្នកខ្លះ ដល់ពេលអញ្ចឹងហើយ ប្រាប់ក៏នៅតែមិនជឿ រួចក៏ពាំនាំយកនូវការយល់ដឹង ខុសមួយនេះយកទៅចែកចាយអោយអ្នកដទៃបន្តទៀត ។ ខ្ញុំពិបាកចិត្តមែន ទែន ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s