រំលឹកសម្តីធនញ្ជ័យ


តំណាលធនញ្ជ័យ ត្រូវបាននិរទេសទៅកាន់ប្រទេសចិន គាត់បានចាប់ផ្តើមមុខរបរលក់នំបញ្ចុក ។ កាលណោះ នំបញ្ចុកខ្មែរល្បីល្បាញណាស់ រហូតដល់ត្រូវស្តេចចិនត្រាស់ហៅចូលគាល់ ដើម្បីភ្លក់មើល ។

ធនញ្ជ័យយើង ពេលជួបព្រះភ័ក្ររបស់ស្តេចចិនភ្លាម ក៏លាន់មាត់ថា
“មើលមុខស្តេចចិនដូចមុខឆ្កែ មើលមុខស្តេចខ្មែរដូចខែពេញបូណ៌មី” ។

តាមពិត មិនមែនស្តេចចិននឹងមុខដូចឆ្កែមែនទែនទេ តែធនញ្ជ័យចង់បញ្ជាក់ថា នៅលើលោកនេះ គ្មាននរណាល្អជាងស្តេចរបស់ខ្លួន គ្មានអ្វីល្អជាងប្រទេសខ្លួនឡើយ ។ ធនញ្ជ័យនិយាយបែបនេះ ព្រោះចង់បញ្ជាក់ថា គាត់ស្រលាញ់ប្រទេសជាតិរបស់ខ្លួន ដូចនេះហើយ ទោះជាស្តេចចិនមានតេជៈយ៉ាងណាក្តី ក៏មិនអាចប្រៀបផ្ទឹមនឹងសេ្តចខ្មែរបានដែរ ។

ខ្ញុំគ្រាន់តែចង់ពញាក់អារម្មណ៍បងប្អូនខ្មែរយើងទាំងឡាយថា “គំនិតជាតិនិយម” នេះ គឺមានអំណាចខ្លាំងក្លាណាស់ ។ ទោះជាយើង ទៅដល់ទីណាក្តី ក៏យើងមិនអាចលាក់បាំងនូវសាច់ឈាមដើមរបស់យើងដែរ ។ ខ្ញុំសង្កេតឃើញយុវវ័យមួយចំនួន សម័យឥលូវ ប្រឹង ធ្វើយ៉ាងម៉េចអោយគេហៅថា “ដូចតួកូរ៉េ” ឬ “ដូចតួហូលីវូដ” ក៏សូមអញ្ជើញទៅចុះ ខ្ញុំមិនគិតប្រកាន់ទេ ព្រោះថា ទោះជាដូចយ៉ាងណា ខ្មែរនៅតែជាខ្មែរ​ ។ តែសូមតែពួកអស់លោកស្ទាវនោះ កុំភ្លេចនូវដើមកំណើតរបស់ខ្លួន ។ ខ្ញុំមិនចង់និយាយអោយ​ ដល់ក្រុមអ្នកសិល្បៈទេ ខ្ញុំសូមត្រឹមតែអ្នកជំនាន់ក្រោយបានហើយ ។ ត្រូវចេះគិតថា នៅលើលោកយើងនេះ មានភាពស្អាតច្រើនបែប ច្រើនយ៉ាង ហើយសំរាប់ប្រទេសនិមួយៗ គេមានអត្តសញ្ញាណរបស់គេផ្ទាល់ ដូចនេះយើងគប្បីត្រូវចេះ​ថែរក្សានូវអត្តសញ្ញាណទាំងនោះ កុំចេះតែធ្វើខ្លួនអោយហូសពីដើមកំនើតរបស់ខ្លួន ។ ជាតិខ្មែរមិនមែនអន់ទេ សូមកុំមើលងាយអោយសោះ ។

Advertisements

9 thoughts on “រំលឹកសម្តីធនញ្ជ័យ

  1. លាក់បាំង ខ្ញុំរាល់ងៃតឹងចិត្ត នឹងខ្មែរដែល បានមកនៅដីអាមេរិច ជាពិសេស អ្នកភាសខ្លួនសម័យសង្រ្គាម នឹង ក្មេងៗកើត រឺក៍ធំដឹងក្តី មានន័យថា ភាគច្រើន មិនអោយតំលៃជាតិសាសន៍ខ្លួនសោះ ហាម៉ាម៉ាត់ណា ខ្មែរ អន់ ចោលម្សៀត ។ល។ ខ្ញុំនិយាយថាខ្លួនជាអ្នកណា សូម្បីតែភាសា ខ្លួនឯងនិយាយ មិនកើតផង បានតែភាសា ពួក អង់គ្លេស ចោលម្សៀត(មិនផ្លូវការ( ម៉ាឃ្លាណាក៍ what the fuck? Hell mother … ដែល ។ ខ្ញុំថាបើថាខ្លួនមិនមែនខ្មែរ ទៅដូរពណ៍ស្បែក ចេញទៅ

    1. ដូចនេះហើយ យើងដែលជាជនជាតិខ្មែរលើដីខ្មែរត្រូវតែធ្វើអោយពួកគេនោះស្តាយក្រោយ!!!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s