ហេតុអ្វីបានជាពេលមនុស្សប្រុសចូលដណ្តឹងមនុស្សស្រី បែរជាសួរគេថា ចេះដាំស្លរឬអត់???


សំនួរនេះ ស្តាប់ទៅ ពិតជាចង់យកមកធ្វើការពិចារណាដែរ ព្រោះខ្ញុំក៏ចំនាំឃើញខ្លួនឯងដែរ ពេលដែលមនុស្សប្រុសចូលដណ្តឹងមនុស្សស្រី ម្តងៗ មិនសួរនាំអីអោយស៊ីជំរៅទេ បែរជាមកសួរថា ចេះដាំស្លរឬអត់ ។ ស្តាប់ទៅ​ សំនួរនេះ ស្រួលឆ្លើយទេ តែបើគិតពីការប៉ះពាល់ដល់ផ្លូវចិត្តវិញ គឹខ្លាំងក្លាដែរ ។

យើងជាមនុស្សប្រុស គួរគិតថា សម័យឥលូវ Hamburger, Pizza និង HotDog ម៉ារកគោកតាមផ្លូវ មកខ្វល់អីអារឿងបាយ​ម៉ាឆ្នាំងនឹង?​ គិតទៅ បើមនុស្សស្រីគេមិនចេះធ្វើអីទេ ទៅទិញបាយស្រូបញ៉ាំទៅ តែ ៣០០០​​ រៀលទេតើ ។ ហើយបើចង់បាន​ម្ហូបឆ្ងាញ់ទៅហាងចិនក្បែរផ្ទះទៅ មានទៅទាស់ខុសអី ។

តែបើមានមនុស្សស្រីចេះធ្វើក៏វាប្រសើរដែរ ព្រោះទៅកន្លែងគេ គេធ្វើផ្គាប់ចិត្តទូទៅ បើប្រពន្ធយើងផ្ទាល់ គេធ្វើផ្គាប់ចិត្តយើង ។ ចង់បានប្រៃ គឺប្រៃ, ចង់បានផ្អែម គឺផ្អែម ។ ចង់បានម៉ាឆ្នាំង គឺមួយឆ្នាំង ចង់បានមួយវ៉ែក គឺមួយវ៉ែក ។ គិតមើលទៅ មានសេចក្តីសុខម្យ៉ាងដែរ ។ ហើយម្យ៉ាង ពេលខ្លះបានលឺថាជាថ្វីដៃប្រពន្ធ ទោះបីជាលេបមិនរួចក៏ដោយ ក៏ទ្រាំលេបដែរ ព្រោះប្រពន្ធ ខំធ្វើអោយទៅហើយ ម្យ៉ាងយកលុយប្តីទៅធ្វើទៀត បើមិនញ៉ាំ គឺអត់តែប៉ុននឹង ។

យី! និយាយចុះ និយាយឡើង នៅមិនទាន់អាចឆ្លើយបាននៅឡើយទេ ថាហេតុអ្វីបានជាមនុស្សប្រុស មិនទៅសួររឿងការងារធំដុំអី ផ្សេង មកសួររឿងដាំស្ល ពេលចូលស្តីដណ្តឹងកូនគេនឹង?

គិតមិនយល់សោះ សូម្បីតែខ្លួនឯង ក៏មិនដឹងថាហេតុអ្វីដែរ ។

Advertisements

9 thoughts on “ហេតុអ្វីបានជាពេលមនុស្សប្រុសចូលដណ្តឹងមនុស្សស្រី បែរជាសួរគេថា ចេះដាំស្លរឬអត់???

  1. ចំលើយ​គឺ​ងាយ​ទេ ព្រោះ​អ្នក​សួរ​ហ្នឹង​មិន​មែន​ចង់​បាន​ប្រពន្ធ​ទេ គាត់​ចង់​បាន​អ្នក​បំរើ​ទេ​តើ! បើ​គាត់​ចង់​បាន​ស្នេហា គាត់​រក​ស្រី​ក្រៅ។

  2. «ផ្លូវ​ទៅ​កាន់​បេះដូង​របស់​បុរស​ គឺ​តាម​រយៈ​ក្រពះ» មាន​ន័យ​ថា​បើ​​ស្ត្រី​ជា​មេផ្ទះ​ចេះ​ធ្វើ​ម្ហូប បង្អែម ចំអាប ​សព្វ​បែប​យ៉ាង នោះ​គាត់​អាច​ចង​ចិត្ត​ប្ដី​បាន​ មិន​ឲ្យ​ទៅ​បាយ​ក្រៅ​ញឹក​ញាប់។ តាម​ធម្មតា មនុស្ស​ប្រុស​ បើ​ទៅ​ក្រៅ ក៏​ទៅ​តែ​ជាមួយ​ប្រុសៗ​គ្នា​ឯង​ដែរ។ បើ​មាន​ប្រពន្ធ​ចេះ​ធ្វើ​ម្ហូប អាច​កាត់​បន្ថយ​ចំណាយ​បាន​ច្រើន លើ​ការ​ទៅ​ហូប​នៅ​ខាង​ក្រៅ​ផ្ទះ។

    1. ស្តាប់ទៅ ពិតជាអាចទទួលស្គាល់ថា ជាចំនុចល្អមែន ព្រោះថាឧត្តមភរិយាណាដែលមិនចង់ឃើញ ស្វាមីខ្លួនដេកស្តូកនៅផ្ទះនោះ ។ ដូចនេះហើយត្រូវចេះអាថ៌កំបាំងខ្លះទើបអាចសន្តំមនុស្សប្រុស អោយលង់លក់ក្នុងមន្តស្នេហ៍របស់យើងបាន ។

  3. teacher vichet`s anwer is excellent. i was thinking the same things while i was reading this article.

    i used to hear ” if u think the way to a man`s heart is through his stomach , u`re aiming too high.”

    i don`t know much about men but i think when a man decides to propose a woman he wants, wheather she can cook or not shouldn`t be the important thing to be considered. that question shouldn`t be asked, or she thinks that man doesn`t really want her but a servant instead (just as the teacher has said).

  4. ចង់បានម៉ាឆ្នាំង គឺមួយឆ្នាំង ចង់បានមួយវ៉ែក គឺមួយវ៉ែក

    មាចមានន៍យផ្សេងដែរណា 😆

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s