លើលោកបើគ្មានព្រាននារី


លើលោកបើគ្មានព្រាននារី (ដោយ ឆាលី សំសុក្រឹត្យ)

តើស្រ្តីណាដែលមិនចង់ដឹងពីចំលើយរបស់សំនួរនេះ ។ ពិតប្រាកដណាស់ ពាក្យថាព្រាននារី វាមានឥទ្ធិពលខ្លាំងក្លា ដែលអាចធ្វើអោយដួលម៉ូតូ ឬក៏ឆេះសក់បាន ។ ចំពោះបុរសវិញ សួរថាម្ទេស ណាដែលមិនហិលនោះ ? ដូចនេះ តើនឹងមានរឿងអ្វីកើតឡើងបើសិនជាលើពិភពលោកយើងនេះ គ្មានព្រាននារី ?
មុននឹងចូលដល់ការបកស្រាយ យើងសូមធ្វើការពន្យល់ពាក្យបន្តិចសិន ។ ពាក្យព្រានមានន័យ ថា អ្នកប្រកបរបរប្រមាញ់អ្វីមួយជាប្រចាំ ។ នារី មានន័យថាមនុស្សណាដែលស្លៀកសំពត់ ។ ដូចនេះ ពាក្យថាព្រាននារីមានន័យថា អ្នកតាមប្រមាញ់មនុស្សស្លៀកសំពត់ ។
ជាបឋម យើងត្រូវពិនិត្យមើលទៅលើមុខងារ និងតួនាទីរបស់ព្រាននារីក្នុងសង្គម ។ ខាងផ្នែក សេដ្ឋកិច្ច, បើសិនជាគ្មានព្រាននារីទេនោះ ផ្កាដែលគេខំដាំ និងស្ករគ្រាប់ដែលគេខំធ្វើពិតជាលក់មិន ដាច់ ។ ព្រាននារី ជាអតិថិជនចំបងរបស់ផលិតផលជាច្រើនរបស់សង្គម មិនថាគ្រឿងឆី ឬសំលៀក បំពាក់ទេ, ព្រាននារី ត្រូវការរបស់អស់ទាំងនេះច្រើនណាស់ដើម្បីសំរេចយុទ្ធនាការម្តងៗ ។ ដូចនេះ ព្រាននារី ជាកំលាំងចលករនៃលំហូរសាច់ប្រាក់ក្នុងសង្គម ។ តាមការវិភាគរបស់លោក សាមី ដូរ៉ង់ បណ្ឌិតសេដ្ឋកិច្ច នៅកាច់ជ្រុងផ្សារចាស់ បានអោយដឹងថា, ព្រាននារីម្នាក់ចំណាយយ៉ាងហោចណាស់ក៏ពីមួយម៉ឺន ទៅពីរម៉ឺនដុល្លាដែរក្នុងមួយវដ្តសង្សាររបស់គេ ។ សំខាន់ជាងនេះទៅទៀត, ដោយ សារតែព្រាននារីទាំងឡាយ, ទើបធ្វើអោយនារីៗដែលជាដៃគូរបស់គេ មានលុយចាយហឺហារផងដែរ ។ ដូចនេះ ចំពោះផ្នែកសេដ្ឋកិច្ច ព្រាននារីគឺជាកត្តាជំរុញអោយមានការរីកចំរើន និងជាអតិថិជនគោលដៅ ដ៏សំខាន់ ។
សំរាប់ផ្នែកសង្គមវិញ, ព្រាននារី ក៏បានបំរើតួនាទីដ៏គួរអោយពេញចិត្តផងដែរ ។ អវត្តមានរបស់ ពួកគេ នឹងធ្វើអោយសង្គមយើងពោរពេញទៅដោយការរើសអើងផ្លូវភេទ ។ យើងអាចនិយាយបានថា ព្រាននារីគឺជាអ្នកទំលុះនូវរនាំងទាំងឡាយ ដើម្បីអោយប្រតិបត្តិការរបស់ពួកគេបានជោគជ័យ ។ លោកដេនីតបាននិយាយថា ព្រាននារីនេះហើយដែលជាអ្នកធ្វើអោយប្រព័ន្ធ Gender មានប្រសិទ្ធិភាព ។ ដូចនេះយើងមិនអាចមើលរំលង ពីគុណសម្បត្តិរបស់ព្រាននារីក្នុងសង្គមជាតិបានទេ ។
ផ្នែកមួយទៀតនោះ គឺផ្នែកចិត្តវិទ្យា ។ ចំពោះនារីៗ ដែលទើបមានស្នេហ៍ដំបូង ប្រាកដជាមាន អារម្មណ៍ភិតភ័យ និងមានការបារម្មណ៍ច្រើន ព្រោះពួកគេមិនទាន់ធ្លាប់ជួបប្រទះស្នេហានៅឡើយ ។ នៅពេលនោះហើយ ដែលតំរូវអោយអស់លោកព្រាននារីទាំងឡាយទៅជួយបង្រៀនពីវិធីត្រៀមចិត្ត និងកត្តាផ្សេងៗ ក្នុងការការពារភាពតុកសិត និងពុលខួរមួយចំនួន ។ លោកវិសាល ហៅអាផ្អែម, អ្នកនិពន្ធ “ក្បួនសុភាពបុរស” ដែលជាសៀវភៅមានលក់គ្រប់រទេះអេតចាយនោះ, បានពោលថា “ជួបមួយដង ចាំមួយជាតិ” ។ នេះជាការពិតណាស់ ហើយក៏បានស្តែងពីវីរៈភាពរបស់ព្រាននារីក្នុងការហ្វឹកហាត់ផ្លូវចិត្តរបស់នារីដែរ។
ចូលមកដល់ផ្នែកសេ្នហាវិទ្យាវិញម្តង, លោកបងរតនៈសច្ចបណ្ឌិត ដែលជាកំពូលសាស្រ្តាចារ្យធ្លាប់មានស្នេហាតាំងពីនៅក្នុងផ្ទៃម្តាយបានចេញមកបកស្រាយថា៖ ព្រាននារីគឺជាគ្រូបង្រៀនដ៏អស្ចារ្យម្នាក់ អាចធ្វើអោយនារីទាំងឡាយមានការវិវត្តន៏យ៉ាងអស្ចារ្យពោលគឺ ចេះកេះលុយគូស្នេហ៍ និងអុកអោយទិញវត្ថុមានតំលៃមួយចំនួន ។ និយាយរួម បើបានឆ្លងកាត់ព្រាននារីហើយ គឺមិនព្រឺក្បាលជាមួយនឹង ពួកអាអន្ទិតសង្សារបន្ទាប់ទៀតនោះទេ ពួកនាងប្រាកដជាស្គាល់ច្បាស់ថា គួរធ្វើអ្វី និយាយអ្វី ពេលណាគួរបែកគ្នាទើបល្អ ជាដើម ។ ហើយបើគ្មានពួកព្រាននារីទេ យើងក៏មិនអាចប្រមូលយក ទិន្នន័យយកមកវិភាគ និងស្រាវជ្រាវក្នុងមុខវិជ្ជានេះផងដែរ ។
សរុបមក យើងមិនបានបំភ្លើស ឬបំភ្លៃពីការពិតនោះទេ, តែព្រាននារីពិតជាមានសារៈសំខាន់ ចំពោះសង្គមជាតិ និងផ្នែកផ្សេងៗទៀតជាច្រើន ។ បើលើលោកនេះគ្មានព្រាននារីទេ, នោះប្រាកដជា គ្មានការអភិវឌ្ឍន៍, ដូចជាទូរស័ព្ទដែលអត់លុយ ដែលចាំតែទទួលការហៅចូលមួយមុខ ។ ម្នាក់ៗ អង្គុយក្នុងភាពងងឹត មិនអាចស្គាល់ពីភាពអស្ចារ្យរបស់ស្នេហា ឬក៏ប្រើប្រាស់វាអោយបានពេញលេញ។ លើលោកបើគ្មានព្រាននារី នោះវាក៏គ្មានវីរបុរសជិះសេះស ឬក៏ Superman អីដែរ ព្រោះវាគ្មានបាន ការស្អីទៀតទេ ។ ចំនែកឯក្រុមហ៊ុនផលិតចំរៀង ក៏គ្មានបទមនោសញ្ចេតនាយកមកផលិតដែរ ។ វា បញ្ជាក់ច្បាស់ណាស់ថា លើលោកនេះ បើគ្មានលោកព្រាននារីទេនោះ វានឹងធ្វើអោយបាត់បង់នូវលំនឹង នានាសំរាប់មនុស្សជាតិទាំងឡាយ ។
ជាចុងបញ្ចប់ យើងខ្ញុំសូមមិនថ្លែងអំណរគុណដល់លោកព្រាននារីទាំងឡាយទេ ទោះជា អត្ថបទនេះ និយាយលើកតំកើនអស់លោកក៏ដោយ តែសមាជិកសំខាន់របស់យើងម្នាក់ គឺព្រាននារីមុខស្រួច កំពុងតែពុលយ៉ាងខ្លាំងចំពោះការវិនិយោគក្នុងវិស័យនេះ ។ យើងមានតែ អំពាវនាវអោយអស់បងប្អូនទាំងអស់ថា បើឃើញវាបណ្តើរស្រីនៅកន្លែងណា, សូមទាក់ទងទៅ កាន់លេខ ០១៦ មួយម៉ាឆ្អែត ប៉ែតម៉ាឆ្អន់ ដើម្បីរាយការណ៍ពីសកម្មភាពរបស់វា ។ សូមអរគុណ

Advertisements

11 thoughts on “លើលោកបើគ្មានព្រាននារី

    1. Of course! you can’t deny the fact that Womanizer are the force to drive woman into their real fantasy world of love. 🙂

      So, have you ever met a Womanizer?

  1. have i ever met one ??? hmm… i guess i haven`t.

    in fact, i`d like to khow how u define a womenizer. wat wil he do first wen he comes to us ??

  2. hmm… 🙂

    Womanizer could be everywhere, could be everyone, you need more skills to identify them… 😀

    But overall, like I said, he tries his best to touch you. 😀

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s