ហេតុអ្វី?


សំគាល់ៈ​ ពាក្យមួយឃ្លាៗ ដ៏មានន័យ​នេះ លោកបណ្ឌិតស្នេហាវិទ្យា “នាយផ្អែម” អនុញ្ញាតអោយមិត្តអ្នកអានគ្រប់រូបខ្ចីយក ទៅប្រើប្រាស់ក្នុងគោលបំណងធ្វើអោយអ្នកដែលយើងស្រលាញ់ បាក់ចិត្តសង្កត់ ជាន់កអ្នកប៊ិះងាប់ ។

១. ហេតុអ្វីបានជាពេលដែលខ្ញុំជួបអ្នក ធ្វើអោយខ្ញុំចង់ជួបអ្នក និងស្គាល់អ្នកអោយកាន់តែច្បាស់ថែមទៀត ?
២. ហេតុអ្វីបានជាពេលដែលខ្ញុំនិយាយជាមួយអ្នក ធ្វើអោយខ្ញុំចង់និយាយជាមួយអ្នកថែមទៀត ?
៣. ហេតុអ្វីបានជាខ្ញុំនឹកអ្នកខ្លាំងម្ល៉េះ ទាំងមិនខ្វល់ថាអ្នកនឹកខ្ញុំឬអត់ ?
៤. ហេតុអ្វីបានជាអ្នកទៅណាមកណា លឿនដូចតាក់ស៊ី ទាំងមិនគិតថា មានមនុស្សចង់ជួបនិយាយជាមួយអ្នកផង?
៥. ហេតុអ្វីបានជាអ្នកធ្វើអោយសេចក្តីក្លាហានរបស់មនុស្សប្រុស ក្លាយជាកំសាក សូម្បីតែស្រមោចមួយក៏មិនហ៊ានសំលាប់ ព្រោះខ្លាច បាបលែងបានជួបមុខអ្នក?
៦. ហេតុអ្វីបានជាពេលខ្លះ យើងហាក់ដូចជាមិនស្គាល់គ្នា ទោះជាយើងធ្លាប់មានអនុស្សាវរីយ៍ជាច្រើនរាប់មិនអស់ ? តើអ្នកដឹងថាខ្ញុំឈឺចាប់ឬទេ?
៧. ហេតុអ្វីបានជាខ្ញុំមិនអាចកាត់ចិត្តបំភ្លេចអ្នកបាន ទោះជាអ្នកមានមនុស្សនៅក្នុងដួងចិត្តហើយក៏ដោយ ?
៨. ហេតុអ្វីបានជាខ្ញុំថាមាត់អ្នកក្រអូប ទោះជាមាត់របស់អ្នក តាមពិតស្អុយក៏ដោយនោះ ?
៩. ហេតុអ្វីបានជាពេលដែលខ្ញុំនិយាយអំពីគោ អ្នកនិយាយអំពីហាំប៊ឺហ្គឺ ?
១០. ហេតុអ្វីបានជាពេលវេលាដែលខ្ញុំនៅជាមួយអ្នក ហាក់ដូចជាលឿនខ្លាំងម្ល៉េះ?
១១. ហេតុអ្វីបានជាអ្នកមានគេតាមច្រើនម្ល៉េះ រួមទាំងមូស និងរុយ?
១២. ហេតុអ្វីបានជាខ្ញុំត្រូវគិតអំពីអ្នក សូម្បីតែពេលដែលអ្នកត្រូវចូលបន្ទប់ទឹក?
១៣. ហេតុអ្វីបានជាខ្ញុំក្រខ្លាំងម្ល៉េះពេលដែលនៅជាមួយអ្នក ?
១៤. ហេតុអ្វីបានជាខ្ញុំគិតថាអ្នកស្អាតជាងយាយអឿន ?
១៥. ហេតុអ្វីបានជាខ្ញុំមិនដឹងថា មនុស្សប្រុសអាចមានសង្សារច្រើនអ្នកបាន តែអាចមានប្រពន្ធតែម្នាក់?

សូមជំរាបថា លោកបណ្ឌិត “នាយផ្អែម” មិនទទួលខុសត្រូវចំពោះការជេរប្រទេចពីសំណាក់នារីៗ នៅពេលដែលបានប្រើប្រាស់នូវ សំនួរទាំងនេះឡើយ ។ លោកគ្រាន់តែបញ្ជាក់ថា បើអ្នកចង់យកសាក ក៏សាកទៅ តែត្រូវអោយចេះផ្អែមដូចគាត់ផង ព្រោះអាចធ្វើ អោយខូចកេរ្តិ៍ឈ្មោះគាត់បាន ។

សូមអរគុណ

ដកស្រង់ចេញពី PS News 10
រក្សាសិទ្ធិដោយ Power Six Group

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s