ការប្រួតរវាង ​Chelsea Vs Manutd ០៨ វិច្ឆិកា ២០០៩


ថ្ងៃអាទិត្យនេះ នឹងមានការប្រកួតរវាង ក្រុមតោខៀវ និងក្រុមបីសាចក្រហម នៅទឹកដីរបស់តោខៀវ ។

ការប្រកួតមួយនេះ ជាការប្រកួតដ៏គួរអោយចាប់អារម្មណ៍មួយ ព្រោះក្រុមតោខៀវ ជាក្រុមលេខមួយក្នុងតារាង ឯបីសាចក្រហមជាក្រុមលេខពីរ។

តាមការពិនិត្យមើលរបស់ខ្ញុំ ថ្ងៃនេះ ក្រុមតោខៀវមានអាទិភាពជាងពីព្រោះលេងក្នុងទឹកដី ហើយថែមទាំងពេញកំលាំងទៀត ចំនែកឯ ក្រុមបីសាចក្រហម អវត្តមានខ្សែការពារដ៏សំខាន់ គឺកីឡាករ Rio Ferdinand ។ ដូចនេះ កីឡាករ Vidic ត្រូវដើរតួនាទីយ៉ាងធំដើម្បី ការពារកីឡាករខ្សែប្រយុទ្ធក្រុមតោខៀវដ៏មានរិទ្ធិ គឺកីឡាករ Didier Drogba ដែលកំពុងតែលេងល្អ និងស៊ុតចូលច្រើន ។ ហើយកីឡាករ​នេះ ធ្លាប់ស៊ុតចូលក្រុមបីសាចក្រហមច្រើនដងដែរ ដែលធ្វើអោយក្រុមបីសាចក្រហមព្រឺក្បាលមិនស្ទើរ ។ ម្យ៉ាងថ្មីៗ នេះ ក្រុមបីសាចក្រហម ហាក់ដូចជាខ្សោយខ្សែការពារណាស់ ។

យើងពិនិត្យមើលខាងខ្សែកណ្តាល ។ លោកគ្រូ​ Ancelloti របស់តោខៀវ ចូលចិត្តប្រើក្បួន មរកត (4-4-2 Diamond) ដែលដាក់ខ្សែ បម្រើកណ្តាលដល់ទៅបួននាក់ មិនសូវប្រើស្លាបទេ ។ ហើយក្រុមតោខៀវនេះ សំបូរទៅដោយខ្សែកណ្តាលដ៏មាន បទពិសោធន៍ និងថ្វីជើងដូចជា​ Lampard, Essien, Ballack, Deco… បើប្រៀបធៀបនឹងក្រុមបីសាចក្រហម ប្រាកដជាមានឥទ្ធិពលជាង ។ តែសំរាប់ក្រុមបីសាចក្រហម លោកគ្រូអាឡិចនឹងប្រើប្រាស់ កីឡាករ​ Anderson និង Fletcher ដើម្បីទប់ទល់នឹងការឈ្លានពានរបស់ក្រុមតោខៀវ ហើយអោយខ្សែស្លាបពីរនាក់​ Giggs/Valencia/Nani/Obertan ជាអ្នកបុកទំលុះ ព្រោះក្រុមតោខៀវគ្មានស្លាបលេងទេ ។​

ខាងក្រុមបីសាចក្រហម និងមានកំលាំងខាងខ្សែប្រយុទ្ធ ព្រោះកីឡាករ Rooney ទើបនឹងមានបុត្រថ្មី ប្រាកដជាចង់ស៊ុតចូលទីជាកាដូ ចងដៃកូន ហើយគាត់ជាស្នូលនៃការប្រយុទ្ធរបស់ក្រុមបីសាចក្រហម ។ តែខាងក្រុមតោខៀវ ក៏មានខ្សែការពាររឺងមាំដែរ។

តាមការវិភាគរបស់ខ្ញុំ លទ្ធផលថ្ងៃអាទិត្យនេះ គឹក្រុមតោខៀវ ២ ក្រុមបីសាចក្រហម​​ ១។

នេះជាការវិភាគ មិនមែនសំរាប់ចលនាភ្នាល់ទេ គឺសំរាប់ការកំសាន្ត និងបណ្តុះសន្ទុះចិត្តរបស់អ្នកគាំទ្ររបស់ក្រុមរៀងៗខ្លួន ។

ស្វាគមន៍ចំពោះការចូលរួមយោបល់ ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s