ម្តាយអាយុ ១១​ ឆ្នាំ


នៅប្រទេស Bulgaria, មានក្មេងស្រីម្នាក់ឈ្មោះ Kordeza Zhelyazkova បានសម្រាលកូន បានម្នាក់ឈ្មោះ Violeta ។ ពត៌មានមិនបាន បញ្ជាក់អ្វីច្បាស់លាស់ទេ ប៉ុន្តែ ម្តាយរូបនេះ នៅជាក្មេងសាលានៅឡើយ ហើយនាងមានផ្ទៃពោះ ២ សប្តាហ៍ក្រោយ បុណ្យខួបកំណើតគំរប់ខួប ១១ ឆ្នាំរបស់នាង ។ នាងមិនបានចាប់អារម្មណ៍ខ្លួនឯងទេ គឹយាយរបស់នាងចេះតែឆ្ងល់នាងមានការ ឡើងទំងន់ខ្លាំង ។​ សាមីខ្លួនផ្ទាល់ស្មានថាមកពីខ្លួននឹងបរិភោគ ហាំប៊ឺហ្គឺច្រើន តែដល់ពិនិត្យចុះឡើងបានដឹងថាមានផ្ទៃពោះ ។ ក្នុងសារពត៌មានក៏បញ្ជាក់ថា នាងមានប្តីហើយ,​ ហើយអាអន្ទិតនោះឈ្មោះថា​ Jeliazko មានអាយុ ១៩ ឆ្នាំ ។ ពេលនេះរដ្ឋកំពុងប្តឹងអាអន្ទិតក្បាលខូចមួយនេះ ពីបទប្រព្រឹត្តអំពើអនាចារលើកុមារមិនទាន់គ្រប់អាយុ អាចចាប់គុករយៈពេល ៦ ឆ្នាំ ។ ម្តាយក្មេងមហាក្មេងរូបនេះបាននិយាយថា នាងមិនដែលស្គាល់មេរៀនស្តីពីការបន្តពូជ, ផ្ទៃពោះ, និងស្រោមអនាម័យទេ ។ សូម្បីតែពាក្យស្នេហាក៏មិនដែលលឺដែរ ។ ចុះបើមិនដែលលឺម៉េចពោះធំកើត ?

0,,7124670,00

គិតទៅ អារឿងបែបនេះ ខាងមាតាបិតាគួរតែយកចិត្តទុកដាក់ ព្រោះក្មេងៗសម័យឥលូវនេះជឿនលឿនណាស់ គឺលឿនហួសពីការស្មាន។ ហើយបើដឹងលឺរឿងអីថ្មីដែលគេគិតថា​ “សប្បាយ” ប្រាកដជាចង់សាកចង់ដឹងមិនខាន ដល់ពេលបានដឹង ទើបនឹងចង់ស្តាយក្រោយ ។ បើសិនជាមាតាបិតាបណ្តោយកូនៗខ្លាំងពេក វាអាចប៉ះពាល់ដល់អនាគតរបស់បុត្រាបុត្រីយើង ព្រោះ ពួកគេមិនទាន់យល់ពាក្យ​ថា “ទំនួលខុសត្រូវ” ទេ ពួកគេចង់តែសប្បាយ និងរីករាយប៉ុណ្ណោះ ។ ដូចនេះ គួរតែដាក់ផែនការ អង្គការភ្នែកម្នាស់អោយបានល្អ ទើបកូនៗមិនទៅណាឆ្ងាយ។ សូមជូនពរសំណាងល្អ ៕

Advertisements

5 thoughts on “ម្តាយអាយុ ១១​ ឆ្នាំ

  1. ស្មាន​តែ​ញាំ ហាំបើហ្គើ​ អាច​ធ្វើ​មាន​ទម្ងន់? ខ្ញុំ​ប្រឹង​អាន​ម្ដង​ហើយ​ម្ដង​ទៀត, ចុះ​ឡើង ចុះឡើង​ទើប​​ដឹង​សាច់​រឿង, ហិ​ហិ​ហិ

    1. សូមទោស ខ្ញុំបាទមិនសូវចេះនិយាយស្តីប៉ុន្មានទេ 😀

  2. លោក denith ពូកែដើរសើបការណ៍ណាស់ហ្នរ ម្សិលមិញនៅកោះកុង ថ្ងៃនេះ ដល់ប៊ុលហ្គារី សូម្បីតែកូនក្មេងតូចមួយ ក៏ដឹងថាគេមានកូនដែរ ឮថាអត់ទាន់ដែលមានសង្សារផង តែដឹងរឿងហ្នឹងច្រើនម្លេះ !

    កូនក្មេងឥឡូវនេះ មិនដឹងរឿងស្នេហាទេ គេដឹងតែស្រឡាញ់គ្នាតើ !
    ដូចកាំភ្លើងអញ្ចឹង កូនក្មេងអត់ចេះបាញ់ទេ ចេះតែគាស់កៃលេងតើ !
    អាហ្នឹងហើយគ្រោះថ្នាក់ខ្លាំងណាស់នោះ !

    រឿងមួយផ្សេងទៀត គឺរឿងខ្ញុំ សូមលោក denith ជួយកែតម្រូវឈ្មោះខ្ញុំ ផង ឈ្មោះខ្ញុំគឺ peehs មិនមែន peeh ទេ denith ភ្លេចដាក់ “s” ខ្ញុំខ្លាច កូនក្មេងច្រឡំ ហៅខ្ញុំជាភាសាអង់គ្លេសថា ភីភី គេថាជុះនោមទេណា ឬអាចហៅពងកាឡក៏ថាបានជាភាសាខ្មែរ… ។

    សូមអរគុណ!

    1. អូ!​ អរគុណដែលបានប្រាប់ ខ្ញុំនឹងកែវាអោយបានឆាប់ៗ ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s