Football Manager 2010


Football Manager 2010 គឺជាហ្គេមប្រភេទ Stimulation ដែលអ្នកលេងដើរតួនាទីជាអ្នកដឹកនាំក្លឹប ឬហៅថាអ្នកចាត់ការទូទៅ ។ អ្នកមាននាទី​ រៀបចំកាលវិភាគហ្វឹកហាត់ រៀបចំកីឡាករ រៀបចំយុទ្ធសាស្រ្ត និងវិធីសាស្រ្តក្នុងការប្រកួត និងរៀបចំការងារទូទៅរបស់ ក្លឹបបាល់ទាត់មួយ ។ អ្នកមានសិទ្ធិទិញដូរ​ និងលក់កីឡាករ ទៅតាមការចង់បានរបស់អ្នក និងស្របទៅតាមថវិកាដែលអ្នកមាន ។ អ្នកអាចចូលទៅដឹកនាំក្រុមជម្រើសជាតិបាន ហើយអាចធ្វើទំនាក់ទំនងជាមួយអ្នកចាត់ការដទៃបានតាមរយៈការបោះពាក្យសំដី ។

ពេលចូលដឹកនាំដំបូង អ្នកនឹងទទួលបាននូវ Objective របស់ក្លឹប មានដូចជា ការដឹកនាំក្លឹបទៅរកជ័យជំនះធំៗ ឬក៏ជួយសង្គ្រោះអោយ ផុតពីតំបន់គ្រោះថ្នាក់ ទៅតាមស្ថានភាពជាក់ស្តែងរបស់ក្លឹប ។ បើអ្នកដឹកនាំបានល្អ នោះអ្នកនឹងទទួលបានកេរ្ត៍ឈ្មោះ និងប្រាក់ខែច្រើន តែបើដឹកនាំមិនបានល្អទេ អ្នកនឹងត្រូវគេបណ្តេញចេញ ។ តែអ្នកនៅមិនទាន់ “ចាញ់” ហ្គេមនេះទេ ព្រោះអ្នកអាចទៅដឹកនាំក្លឹបដទៃទៀតបាន ។

ពេលខ្លះ មុនការប្រកួត អ្នកនឹងត្រូវចូលរួមក្នុងការធ្វើសន្និសិទកាសែត ហើយបើសិនជាការនិយាយរបស់អ្នកមានបញ្ហា វានឹងជះឥទ្ធិពល មិនល្អដល់កូនក្រុម តែបើសិនជាអ្នកនិយាយត្រូវចំនុចច្រើននោះកីឡាករនឹងមានទឹកចិត្តខ្ពស់ក្នុងការលេង ។

Football Manager 2010 មានការប្រកួតជាលក្ខណៈ 3D ហើយយើងអាចធ្វើការស្រែកបញ្ជាផ្លាស់ប្តូរទំរង់លេងបានភ្លាមៗ ដែលល្អជាសេរីមុនៗ ។​​ ពិសេសទៅទៀត អ្នកនឹងបានយល់ដឹងបន្ថែមពីរបៀបរបបការងារក្នុងវិស័យបាល់ទាត់ ក៏ដូចជាសង្គមបាល់ទាត់ដែរ ។​ ហ្គេមនេះ សំបូរទៅដោយពត៌មានពិតៗ​ របស់កីឡាករពិតប្រាកដ ហើយហ្គេមនឹងធ្វើការ “ផលិត” ចេញនូវកីឡាករថ្មី និងក្មេងៗ មកបន្តជំនាន់ពីកីឡាករចាស់ ។ និយាយរួម ការលេងហ្គេមនេះ គឺមិនចេះចប់ងាយៗនោះទេ ។

លេងហ្គេមនេះ ធ្វើអោយយើងចេះដឹងពីយុទ្ធសាស្រ្តក្នុងការទិញកីឡាករម្តងៗ ព្រោះវាប្រែប្រួលទៅតាមកីឡាករ ដែលពេលខ្លះ គេទាមទារប្រាក់ខែខ្ពស់ ឬមានលក្ខខ័ណ្ឌផ្សេងទៀតជាច្រើន ហើយក៏អាចមានកីឡាករក្នុងក្រុមមួយចំនួនមិនសប្បាយចិត្តនឹងការ​ដឹកនាំរបស់យើង ធ្វើការសុំផ្ទេរចេញតែ ។ និយាយរួម ហ្គេមនេះ មានលក្ខណៈដូចទៅនឹងសង្គមពិតៗ ដល់ទៅ ៩០% ។

ហ្គេមនេះនឹងចេញលក់នៅថ្ងៃទី ៣០ ខែតុលា ២០០៩ នេះ ហើយវាជាហ្គេមមួយកំពុងទទួលការពេញនិយមពីសំនាក់អ្នកស្នេហាកីឡា​បាល់ទាត់​ក៏ដូចជាការគ្រប់គ្រងផងដែរ ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s