ទង់ពណ៌ក្រហម


ជាធម្មតា កើតមកជាមនុស្ស គឺត្រូវតែមានតំលៃជាប់នឹងខ្លួន ។​ បើសិនជាយើងមិនចេះអោយតំលៃលើខ្លួនយើងទេ ក៏គ្មានអ្នកផងណា អោយតំលៃយើងដែរ ។​ ដូចនេះយើងជាមនុស្សត្រូវចេះអោយតំលៃគ្នា ។

The Red Flag

ខ្ញុំសង្កេតឃើញមានសកម្មភាពនេះ តាំងពីពីរបីឆ្នាំមុន ។ តែប្អូនៗសិស្សានុសិស្សទាំងអស់នេះ ពិតជាបានបង្ហាញថា ខ្លួនពួកគេជា ទំពាំងស្នងឬស្សី ព្រោះពួកគេសុខចិត្តលះបង់ចោលការខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍ មកកាន់ដងទង់ជ៍យពណ៌ក្រហម ដើម្បីដាស់ តឿនក្រើនរំលឹកដល់អ្នកបើកបរទាំងឡាយ អោយនឹកឃើញពីសុវត្ថិភាពតាមផ្លូវថ្នល់ ។ ពួកគេនេះក្លាហានណាស់ បើសិនជាយើងមាន កំហុស ពួកគេនឹងប្រាប់យើងភ្លាម ។

មានមនុស្សមួយចំនួន មិនពេញចិត្តនឹងការអនុវត្តបែបនេះទេ ។ គេគិតថា ក្មេងៗអស់នេះ មិនយល់ពីចរាចរណ៍ច្បាស់ផង មកហ៊ានស្តីប្រាប់ពួកគាត់អីដែរ ពីអារឿងខុសនិងត្រូវលើផ្លូវថ្នល់ ។​ ចុះពួកគាត់វិញនោះ រៀនបើកបរមកពីណាដែរអញ្ចឹង?​ មានអ្នកខ្លះទៀតថា វាគ្មានបានការអីទេ ព្រោះពេលអ្នកបើកឃើញថាជាក្មេងៗបែបនេះ ប្រាកដជាមិនសូវយកចិត្តទុកដាក់ស្តាប់ទេ ។ អញ្ចឹងមានន័យថា មនុស្សក្មេងគ្មានខួរក្បាល ឬការចេះនឹងទេឬ? តិចអោយទៅប្រលងសំនួរប្រវត្តិសាស្រ្តជាមួយប្អូនៗអស់នោះ អត់ហ៊ាន។ ហើយមានមនុស្សម៉ាក្រុមទៀតគិតថា ទោះជាមានប្រសិទ្ធិភាព ក៏មានតែពេលក្មេងៗនោះនៅដែរ ពេលពួកទៅបាត់ ប្រាកដជាដូចដើមវិញ ។ បាទ! គិតមើលទៅ អាពាក្យថា “ដូចដើម” នឹង វាមានន័យថា មនុស្សចាស់ៗ អស់នឹងខ្លាចក្មេងដល់ថ្នាក់នឹង? មានម៉ាសេរីទៀត ពោលថា “ពួកកាកបាទក្រហម គេចាំជួយអ្នកមានទុក្ខលំបាក​ ចុះឯងនេះជិះម៉ូតូឡានតាមផ្លូវអោយច្រងុយៗ មកយកចិត្តទុកដាក់អីដែរ យកលុយទៅជួយអ្នកក្រវិញទៅ” ។ អញ្ចឹងសូមពិចារណទៅ ថាតើគ្រោះថ្នាក់ចរាចរណ៍ធ្វើអោយខូចប្រយោជន៏ជាតិប៉ុណ្ណា? ហើយបើសិនជាកាត់បន្ថយបាន ធ្វើអោយប្រទេសជាតិមានការរីកចំរើនដោយមិនបាច់ត្រៀមលុយយកមកជួយអារឿងចរាចរណ៍នេះនោះ មានប្រសើរដល់កំរិតណា។

អញ្ចឹងបានជាយើងនិយាយថា មនុស្សត្រូវចេះអោយតំលៃមនុស្ស ។ គេខំមកជួយយើងហើយ ធ្វើបុណ្យនឹងយើងហើយ ទទួលទៅ ធ្វើឬកធ្វើរៀងស្អី តិចថ្ងៃណាមួយ គ្រោះថ្នាក់ចរាចណ៍តៃហោងទៅ​ ទើបនឹកស្តាយ?

សូមអស់យោបល់

Advertisements

6 thoughts on “ទង់ពណ៌ក្រហម

  1. ពួកអ្នកជិះម៉ូតូ ជិះយានជំនិះអស់ហ្នឹង សមតែរករឿងយក ប័ណ្ណបើបរតើ។
    រួចចុះអាអាវក្រហមឈមុខគេហ្នឹង អត់ទៅលេងហ្គេមទេថ្ងៃនោះ បានជាមក
    ឈរក្បែរអ្នកគ្រវីទង់ដែរ!!!!! សង្ស័យតែម៉ាក់វាតាមដានហើយ!!!!

    1. ចុះមុន្នីធ្លាប់ទៅលេងហ្គេមដែរឬបានជាដូចជាដឹងម្ល៉េះ?

      1. ឈ្មោះខ្ញុំមិនមែនមុន្នីទេ គឺ រតនាតារាមុន្នី។ អារឿងហ្គេមនោះគឺខ្ញុំធ្លាប់តើ!!!
        ចូលចិត្តលេងហ្គេមred alert វគ្គ២ វគ្គ៣ warcraft3 ទៀត។
        ខ្ញុំចូលចិត្តលេងជាមួយក្មេងៗនៅកន្លែងហ្គេម តែឥឡូវ my mother not allow me play game outside the house anymore… ខ្ញុំលេងហ្គេម
        ក្នុងផ្ទះវិញម្តង។

  2. អូ អញ្ចឹងទេអី ។ ដូចជាអ្នកសកម្មខាងហ្គេមណាស់ណរ !

  3. បើក​បរ​ត្រូវ​ប្រុង​ប្រយ័ត្ន តិច​ខ្មាស់​ក្មេង

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s